ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​

​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​

នា​រសៀល​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម NISHIMURA Yasutoshi សមាជិក​រដ្ឋសភា និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ​, ឯកឧត្តម​សមាជិក​រដ្ឋសភា​ជប៉ុន បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​ជា​ថ្មី​ម្ដងទៀត​នៅ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​អំពី​វឌ្ឍនភាព​នៃ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​កម្ពុជា នា​គ្រប់​ឱកាស​ដែល​ឯកឧត្តម​មក​ទស្សនកិច្ច​កម្ពុជា​។ ឯកឧត្តម​ក៏​បាន​បង្ហាញ​នូវ​ការពេញចិត្ត​ជាខ្លាំង​ចំពោះ​ទំនាក់ទំនង​ជប៉ុន​-​កម្ពុជា ដែល​កាន់តែ​មាន​ភាព​រីកចម្រើន និង​សកម្ម​បន្ថែម​ទៀត​ផង​ដែរ​។ ឯកឧត្តម​សមាជិក​រដ្ឋសភា​ក៏​បាន​គូស​រំលេច​អំពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ លេ​ី​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុង​ក្របខ័ណ្ឌ​កងកម្លាំង​ថែរក្សា​សន្តិភាព (PKO) ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ និង​សកម្មភាព​បោសសម្អាត​មីន ព្រមទាំង​ការបណ្ដុះបណ្ដាល​លើ​ការ​បោសសម្អាត​មីន​មនុស្សធម៌​។ ជាមួយគ្នា​នោះ​, ឯកឧត្តម​សមាជិក​រដ្ឋសភា ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា កម្ពុជា គឺជា​ប្រទេស​ប្រកបដោយ​សក្ដានុពល ជាពិសេស លេ​ី​ផលិតផល​កសិកម្ម ដែល​អាច​កែច្នៃ​សម្រាប់​បម្រើ​ដល់​ការនាំចេញ និង​កម្លាំង​ពលកម្ម​ដែល​ខិតខំ​ប្រឹងប្រែង និង​មាន​ជំនាញ​ដ៏​ប៉ិនប្រសប់ ក្នុង​ការផលិត​ផលិតផល​នានា​ប្រកបដោយ​គុណភាព ដែល​ការណ៍​នេះ​នឹង​អាច​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​មជ្ឈមណ្ឌល​កណ្ដាល​មួយ​របស់​អាស៊ាន​។ ឯកឧត្តម​សមាជិក​រដ្ឋសភា ក៏​បាន​បន្ថែមថា សក្ដានុពល​ទាំងនេះ​បាន​ទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន​ធំៗ​ជាច្រើន មក​ធ្វើ​ការវិនិយោគ​នៅ​កម្ពុជា ដូចជា​ក្រុមហ៊ុន Toyota, AEON, និង Minebea ជាដើម ខណៈពេល​ដែល​មាន​ក្រុមហ៊ុន​ជប៉ុន​ជា​ច្រើន​បន្ថែមទៀត កំពុង​ចាប់អារម្មណ៍​ក្នុង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ ឯកឧត្តម​ក៏​បាន​បង្ហាញ​អំពី​ការប្ដេជ្ញាចិត្ត​ក្នុងការ​កៀរគរ​, ជំរុញ និង​លើកទឹកចិត្ត​វិនិយោគិន​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យបាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​ផង​ដែរ​។

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី បាន​សម្ដែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​លើ​គ្រប់​វិស័យ រវាង​កម្ពុជា​-​ជប៉ុន​។ សម្ដេច​បវរ​ធិបតី ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​រួមចំណែក​នៅក្នុង​កា​រ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ហើយ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទាំងនេះ នឹង​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​។ ទន្ទឹមនឹងនោះ​, សម្ដេច​បវរ​ធិបតី​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន ដែល​បាន​រួមចំណែក​ក្នុង​ដំណើរការ​ស្វែងរក​សន្តិ​ភាព​នៅ​កម្ពុជា តាមរយៈ​កងកម្លាំង​ថែរក្សា​សន្តិភាព​របស់​ជប៉ុន ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​។ សម្ដេច​បវរ​ធិបតី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដាក់ចេញ​នូវ​សសរស្ដម្ភ​នៃ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ ដែល​នឹង​ចូលរួម​ចំណែក​នៅក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​បន្ថែម​ទៀត​។ សម្ដេច​បវរ​ធិបតី បាន​គូស​រំលេច​អំពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​ជប៉ុន នៅក្នុង​ការអភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ​ក្រុងព្រះសីហនុ​។​

​មុន​នឹង​បញ្ចប់​, សម្ដេច​បវរ​ធិបតី បាន​គូសបញ្ជាក់ថា កម្ពុជា​ស្វាគមន៍ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ជប៉ុន មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com