ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អាជ្ញាធរ​ស្រុក​ប្រាសាទ​បល្ល័ង្គ​និង​ប្រធាន​ពេទ្យសត្វ​ខេត្ត​កំព​ង់​ធំ​ចាប់ផ្ដើម​ពង្រឹង​ច្បាប់​ដល់​អាជីវករ​ស្ដីពី​សុខភាព​សត្វ ផលិតកម្ម​សត្វ​និង​អោយ​គោរព​កាត​កិច្ច​បង់ពន្ធ​

អាជ្ញាធរ​ស្រុក​ប្រាសាទ​បល្ល័ង្គ​និង​ប្រធាន​ពេទ្យសត្វ​ខេត្ត​កំព​ង់​ធំ​ចាប់ផ្ដើម​ពង្រឹង​ច្បាប់​ដល់​អាជីវករ​ស្ដីពី​សុខភាព​សត្វ ផលិតកម្ម​សត្វ​និង​អោយ​គោរព​កាត​កិច្ច​បង់ពន្ធ​

​កំពង់ធំ ៖ រដ្ឋបាល​ស្រុក​ប្រាសាទ​បល្ល័ង្គ​និងការិយាល័យ​ផលិត​កម្ម​និង​បសុព្យាបាល​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​២៥​ខែវិច្ឆិការ​ឆ្នាំ​២០២០​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​និង​ផ្សព្វផ្សាយ​ពង្រឹង​ច្បាប់​ស្ដីពី​សុខភាព​សត្វ ផលិតកម្ម​សត្វ ដើម្បី​អោយ​អ្នកពាក់ព័ន្ធ អាជ្ញាធរ​ដែនដី ម្ចាស់​សត្តឃាតដ្ឋាន អាជីវករ យល់​និង​អនុវត្តន៍​ច្បាប់​អោយបាន​ត្រឹមត្រូវ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ផលិតកម្ម​សត្វ និង​បសុព្យាបាល អាជីវករ ម្ចាស់​សត្តឃាតដ្ឋាន អាជ្ញាធរ​ស្រុក ចៅសង្កាត់​សរុប​ជិត​៤០​នាក់ នៅក្នុង​សាលាស្រុក​ប្រាសាទ​បល្ល័ង្គ ខេត្ត​កំពង់ធំ​។​

​លោក​តាន់ ម៉េង​ឆាង ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​កំពង់ធំ​បាន​លើកឡើង​ពី​ច្បាប់​ស្ដីពី​សុខភាព​សត្វ ផលិតកម្ម​សត្វ និង​ប្រកាស​សេចក្ដីណែនាំ​ទៅដល់​អ្នក​ពាក់ព័ន្ធ​ក្នុង​គោល​បំណង​ពង្រឹង​ការយ​លើ​ដឹង​ដល់​អាជីវករ​ឱ្យ​យល់ដឹង​កាន់តែ​ច្បាស់​បន្ថែមទៀត​ស្ដីពី​សុខភាព​សត្វ ផលិតកម្ម​សត្វ និង​បាន​ពិភាក្សា​រក​ដំណោះស្រាយ​នូវ​ឧបសគ្គ​មួយ​ចំនួន​ដែល​អាជីវករ​កន្លងមក​គេចវែ​សមិន​ព្រម​ចូល​កាប់​នៅ​ក្នុង​សត្តឃាតដ្ឋាន ព្រមទាំង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដើម្បីអោយ​ការងារ​ទាំងឡាយ​មាន​ភាពរលូន​និង​ស្របច្បាប់​ក្នុង​ឆ្នាំ​២០២១​ខាងមុខ​។​លោក​តាន់ ម៉េង​ឆាង សង្កត់ធ្ងន់​ថា​ប្រសិនបើ​មាន​សត្វ គោ ក្របី ជ្រូក​និង​បក្សី ឈឺ​ឬ​ងាប សូម​ម្ចាស់​សត្តឃាតដ្ឋាន​ទាំងអស់​កុំ​ធ្វើ​ពិឃាត​ឲ្យសោះ​ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស គ្រោះ​ថ្នាក់​ទាំង​ខ្លួន​ង​ផ្ទាល់​និង​អ្នក​ដ៏​ទៃ​ខាតបង់​ទាំង​ប្រយោជន៍​ថែម​ទៀត ដូច្នេះ​សូម​បងប្អូន​ទាំងអស់គ្នា​ត្រូវ​ចូលរួមចំណែក ការពារ ថែរក្សា​អនាម័យ​អោយបាន​ខ្ចាប់ខ្ចួន និង​គោរព​ច្បាប់​អា​ជី​កម្ម​អោយបាន​ត្រឹមត្រូវ​។​

​លោក វណ្ណះ សុ​ផានិត អភិបាល​ស្រុក​ប្រាសាទ​បល្ល័ង បាន​លើកឡើង​ថា​សូមអោយ​អាជីវករ ម្ចាស់​អាជីវកម្ម ដែល​ទទួលបាន​សិទ្ធ​វិនិយោគ​ត្រូវគោរព​និង​អនុវត្តន៍​ច្បាប់​អោយបាន​ត្រឹមត្រូវ​
​ទី​១/ ត្រូវ​អនុវត្តន៍​តាម​សៀវភៅ​បន្ទុក​ដែល​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រសួង​និង​ស្ថាប័ន្ដ​ពាក់ព័ន្ធ​នានា​។​
​ទី​២/ ត្រូវ​រៀបចំ​សត្តឃាតដ្ឋាន​អោយបាន​ល្អ​ស្របតាម​ស្ដងដា​បច្ចេកទេស​ងាយស្រួល​ដល់​បងប្អូន​អាជីវករ​នាំ​សត្វ​ទៅ​កាប់​ក្នុង​សត្តឃាតដ្ឋាន ។​
​ទី​៣/ អាជីវករ​ត្រូវ​បញ្ឈ​ប់ការរ​អូរ​រទាំ យក​ឡេះ​រឿង​ផ្លូវ​ពិបាក​ឬ​ផ្លូវ​ឆ្ងាយ​តទៅទៀត ព្រោះ​ម្ចាស់​សត្តឃាត​ប្ដេជ្ញា​និង​បង្កើត​ទីតាំង​រណប​មួយកន្លែង​ទៀត​នៅ​ឃុំ​ក្រយា​សង្គ្រាម​ដើម្បីអោយ​បងប្អូន​ងាយស្រួល​ក្នុង​ការនាំ​សត្ត​ចូល​កាប់​។​
​ទី​៤/ អាជីវករ​ត្រូវ​អនុវត្ត​កាត​កិច្ច​របស់ខ្លួន​អោយបាន​ម៉ឹងម៉ាត់​ទាំង​អ្នកទទួល​សិទ្ធ​វិនិយោគ និង​អ្នក​ចែកចាយ​បន្ដ ត្រូវ​បង់ពន្ធ បង់​ភាស៊ី​អោយបាន​ត្រឹមត្រូវ​និង​គ្រប់​គ្នា​ក្នុង​ឆ្នាំ​២០២០​នេះ​ដើម្បី​បន្ដ​អាជីវកម្ម​ក្នុង​ឆ្នាំ​២០២១​បន្ដទៀត បើ​អាជីវករ​ណា​ដែល​មិន​គោរព​តាម​ល័ក្ខខណ្ឌ​ច្បាប់​ទេ​មិន​អនុញាតិ​អោយ​បន្ដ​អាជីវកម្ម​តទៅទៀត​ទេ​។​
​ទី​៥/ មន្ដ្រី​ជំនាញ​ត្រូវ​ប្រមូល​ចំណូល​អោយបាន​ត្រឹមត្រូវ មិន​ត្រូវ​លាក់លៀម​ធ្វើយ៉ាងណា​កុំ​អោយមាន​អាជីវករ​មាន​ការប្ដឹង​ផ្ដល់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com