ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​មហាផ្ទៃ បាន​មានប្រសាសន៍​ណែនាំ​ទៅ​កាន់​ថ្នាក់ដឹកនាំ​អង្គភាព​ជំនាញ សិក្សា ដើម្បី​ឈាន​ទៅ​អនុវត្ត​ដោយ​បញ្ជូន​មន្ត្រី​នគរបាល​ល្មើស​វិន័យ ឱ្យទៅ​ធ្វើការ​រយៈពេល ៣ ទៅ ៦​ខែ នៅ​បណ្ដា​អង្គភាព​នគរបាល តាម​ខ្សែ​បន្ទាប់​ព្រំដែន​។ ការណែនាំ​ដ៏​ម៉ឺងម៉ាត់​នេះ បាន​ធ្វើឡើង​នា​ឱកាស​អញ្ជើញ​ជា​សហ​អធិបតី​ជាមួយ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​កម្ពុជា ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​អន្តរាគមន៍​រំដោះ​ចំណាប់ខ្មាំង វគ្គ​បំប៉ន​ជំនាញ​បង្ការ និង​បង្ក្រាប​សកម្មភាព​ចលាចល និង​វគ្គ​បំប៉ន​ជំនាញ​បច្ចេកទេស​ស្រាវជ្រាវ​សួរចម្លើយ នៅ​សាលា​នគរបាលជាតិ​មិត្តភាព​កម្ពុជា​-​វៀតណាម ស្ថិតក្នុង​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច នា​ព្រឹក​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៥ នេះ​។​

​បើ​តាម​ប្រមុខ​ក្រសួងមហាផ្ទៃ អង្គភាព​ជំនាញ នឹង​សម្រេច​បញ្ជូន​ជំនួស​ឱ្យ​ការ​បន្ថយស័ក្ដិ​… ករណី​ខ្លះ​បន្ថយ​ទាំង​សក្តិ និង​ថែម​ទាំង​បញ្ជូន​ទៅ​ព្រំដែន​។ ឯកឧត្តម បាន​មានប្រសាសន៍​ក្នុង​ន័យ​ដើម​ថា​«​បានធ្វើការ​ស្រួល​នៅតាម​អង្គភាព មិន​ខិតខំ​ធ្វើ​ឱ្យ​ល្អ​ទេ បែរ​ជា​ទៅ​បង្ករឿង​ល្មើស​វិន័យ​! ដូច្នេះ​មានតែ​ឱ្យ​ទៅ​ព្រំដែន ដើម្បី​ដឹង​ថា​កងកម្លាំង នៅ​ទីនោះ គាត់​លំបាក​កម្រិតណា មកវិញ​កែប្រែ​ខ្លួន ហើយ​ខិតខំ​ធ្វើការ​ឱ្យ​បានល្អ​…?»​។

​ពី​វេទិកា​អធិបតី​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏បាន​ផ្តល់​ដំបូន្មាន​នឹង​ណែនាំ​ដល់​សិក្ខាកាម និង​សិស្ស​នគរបាលជាតិ​មិត្តភាព​កម្ពុជា​-​វៀតណាម គប្បី​យក​ចំណេះដឹង​ជំនាញ​ដែល​ខ្លួន​មាន​ទៅ​អនុវត្ត ឱ្យបាន​ល្អ និង​យក​នូវ​អ្វី​ដែល​ទទួលបាន​ពី​ការអប់រំ​ទូទៅ​ផ្សំគ្នា​ជាមួយ​ជំនាញ​ស្នូល​បំពេញការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ ជា​អ្នក​ផ្តល់​ភាពកក់ក្តៅ និង​ជា​ទីពឹង​ពំនាក់​របស់​ប្រជាពលរដ្ឋ ដើម្បី​រួមគ្នា​សម្រេច​ឱ្យបាន​នូវ​គោលបំណង​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

​ក្នុងឱកាស​នោះ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ផ្តល់​អនុសាសន៍​គន្លឹះៗ​ជាច្រើន​ទៀត រួម​ទាំង​បាន​ផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ដល់​សាលា​នគរបាលជាតិ​មិត្តភាព​កម្ពុជា​-​វៀតណាម នូវ​រថយន្ត ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត និង​កុំព្យូទ័រ​មួយចំនួន​ផង​ដែរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com