ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​

រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​

(​កំពង់ធំ​)៖​លោក សាយ គឹម​ឡ​ម អភិបាល​ស្រុក​ស្ទោង​បាន​លើកឡើង​ថា​រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ ការលើកឡើង​បែប​នេះ​ក្នុងឱកាស​ដែល​លោក​អភិបាលស្រុក​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​រៀបចំ​ក្រុង​ពាលី​សាងសង់​នា​រសៀល​ថ្ងៃទី​០៨ ខែ​មីនា ឆ្នាំ​២០២៥​។​

​លោក​បាន​លើកឡើង​ទៀត​ថា ការកសាង​សំណាក់​ធ្នូ​សទោង​នេះ​ឡើង​ដោយ​មាន​អត្ថន័យ​និង​ខ្លឹមសារ​ច្បាស់លាស់ គឺ កំពូល​សសរ​តំណាង​ឲ្យ​ព្រះ​ឥសូរ សសរ​មាន​រាង​៨​ជ្រុង​តំណាង​ឲ្យ​ព្រះ​វិ​ស្ណុ រីឯ​ធ្នូស តំណាង​ឲ្យ​ប្រវត្តិ​របស់​ស្រុក​ស្ទោង ដែល​ព្រះបាទ​សេ​ន្ទ្រា​ទី​ពីរ​មាន ធ្នូស​ជា​អាវុធ និង​មាន​មហិទ្ធឫទ្ធិ​ខ្លាំងក្លា ហើយ​ខឿន​ថ្នាក់​ទី​មួយ​និង​ថ្នាក់​ទី​ពីរ​មាន​រាង​បួន​ជ្រុង​តំណាង​ឲ្យ​ព្រះព្រហ្ម ចំណែកឯ​រូប​សត្វ​តោ​តំណាងឲ្យ ស្តេច​នៃ​សត្វចតុប្បាទ បង្គោល​សីមា​តំណាងឲ្យ ដែន​កំណត់​រវាង​ស្ថាន​មនុស្ស​និង​ស្ថាន​ពេល​ទេវៈ រង្វង់​ពណ៌​ខៀវ​ដែល​ព័ទ្ធជុំវិញ​រូបសំណាក​នេះ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ដ៏​មហាសាល រីឯ​ផ្ទៃ​ពណ៌​ស តំណាងឲ្យ ភាពស្មោះត្រង់​បរិសុទ្ធ ឧត្ដមគតិ និង​មនសិការ​ក្នុង​ការដឹកនាំ​។​

​លោក​បន្ត​ទៀត​ថា​ការរៀបចំ​ក្រុង​ពាលី​បុកគ្រឹះ នេះ​គឺ​ធ្វើឡើង​តាម​បែប​ព្រហ្ម​ម​ញ្ញ​សាសនា​មាន​បាយសី​រៀបចំ​ពិធី​សែនព្រេន សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​សុំ​សេចក្តីសុខ​សប្បាយ​។​

​សូមបញ្ជាក់​ថា និមិត្តសញ្ញា​រដ្ឋបាល​ស្រុក​ស្ទោង (​ធ្នូ​សទោង )​ទទួលស្គាល់​តាម​ប្រកាស​លេខ ៥៤២៥​ប្រក របស់​ក្រសួង​មហាផ្ទៃ ក្នុង​ការបង្កើត​និង​ដាក់ឱ្យ​ប្រើប្រាស់​និមិត្តសញ្ញា​រដ្ឋបាល​ស្រុក​ស្ទោង ចុះ​ថ្ងៃ​ទី ១៣ ខែ​កញ្ញា ឆ្នាំ​២០២៤ ចុះហត្ថលេខា និង​ប្រថាប់ត្រា​ដោយ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ហើយ​រូបសំណាក ធ្នូ​សទោង ស្ថិតនៅ​លើ​សួន​សទោង ដែល​ជា​ចំណុចប្រសព្វ រវាង​ឃុំ​ទ្រា និង​ឃុំ​កំពង់​ចិន​ជើង ត្រង់​ផ្លូវបំបែក​ច្រមុះជ្រូក​មុខ​សាលាស្រុក​ស្ទោង ដែល​សាងសង់​ពី​ថ្មភក់​និង​មាន​កម្ពស់​១៧ ម៉ែត្រ​ដែល​សសរ​ធ្នូ​មាន​អង្គត់​ផ្ចិត​១,៦​ម៉ែត្រ​។ អត្ថបទ​រដ្ឋបាល​ស្រុក​ស្ទោង​-​ពិនិត្យ​និង​កែសម្រួល​ដោយ​អ៊ុម​ញឹប​។​

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com