ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា រំលេច​កិច្ចការ​អាទិភាព ៣ ឱ្យ​អង្គសន្និបាត​ក្រសួងមហាផ្ទៃ រិះរក​វិធី​សាស្ត្រ​ពង្រឹងគុណភាព​បន្ថែម​លើ​ភារកិច្ច​ស្នូល​!

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា រំលេច​កិច្ចការ​អាទិភាព ៣ ឱ្យ​អង្គសន្និបាត​ក្រសួងមហាផ្ទៃ រិះរក​វិធី​សាស្ត្រ​ពង្រឹងគុណភាព​បន្ថែម​លើ​ភារកិច្ច​ស្នូល​!

សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​មហាផ្ទៃ និង​បូក​សរុប​ចលនា​ប្រឡងប្រណាំង​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព បាន​ប្រារព្ធ​ពិធី​បើក​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កម្ភៈ ឆ្នាំ​២០២៥​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ សន្និបាត បាន​រៀបចំ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ស៊ីវិល មន្ត្រីនគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ ព្រមទាំង​ថ្នាក់ដឹកនាំ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។

​ថ្លែង​បើក​សន្និបាត នា​ឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ទាញ​ចំណាប់អារម្មណ៍​អង្គសន្និបាត ដោយ​រំលេច​អំពី​សារៈសំខាន់ នៃ​ការយកចិត្តទុកដាក់​ពិភាក្សា និង​រិះរក​វិធីសាស្ត្រ​ល្អៗ​ដើម្បី​ពង្រឹង​កិច្ចការ ចំនួន ៣ បន្ថែម​លើ​ភារកិច្ច​ស្នូល គឺ ទី​១. ការអភិវឌ្ឍ​ធនធានមនុស្ស ទី​២. ការផ្ដល់សេវា​សាធារណៈ និង​ទី​៣. ការអភិវឌ្ឍ​ឌីជីថល​។

​ពាក់ព័ន្ធ​ការអភិវឌ្ឍ​ធនធានមនុស្ស ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​សង្កត់ធ្ងន់​អំពី​គោលដៅ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាននិងកំពុង​យកចិត្តទុកដាក់​ធ្វើ​កំណែទម្រង់​ធនធានមនុស្ស​ក្នុង​ចំណោម​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង និង​មន្ត្រី​កិច្ចសន្យា​ជាដើម ដោយ​ផ្ដោត​លើ​ការពង្រឹង​សមត្ថភាព​មន្ត្រី​ដែល​មានស្រាប់​។ ឯកឧត្តម បាន​លើកឡើង​អំពី​ភាពចាំបាច់​នៃ​ការពង្រឹង​ការបណ្តុះបណ្តាល​កម្រិត​ផ្ទៃក្នុង និង​ការបណ្តុះបណ្តាល​ទូទៅ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការបំពេញ​ការងារ​បម្រើ​សេវាសាធារណៈ ទាំង​ថ្នាក់​ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

​ចំពោះ​ការផ្តល់​សេវា​សាធារណៈ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​លើកឡើង​អំពី​ភាពចាំបាច់ នៃ​ការពង្រឹង​គុណភាព​នៃ​ការអនុវត្ត​មុខងារ​ដែល​ថ្នាក់​ជាតិ បាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នូវ​ប្រភេទ​សេវា​ប្រមាណ ៨០០​។ បើ​តាម​ប្រមុខ​ក្រសួងមហាផ្ទៃ ការផ្ដល់សេវា ជា​ពិសេស​សេវា​នៅ​យន្តការ​ច្រកចេញចូល​តែ​មួយ ត្រូវតែ​ធ្វើ​ឡើង​ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ពេញចិត្ត តាមរយៈ​ការ​រិះរក​វិធី​សាស្ត្រ​ថ្មីៗ ល្អៗ ងាយៗ ដើម្បី​ឱ្យ​ការបម្រើ​សេវា​កាន់តែ​មាន​គុណភាព​។

​ចំណែក​ការអភិវឌ្ឍ​ឌី​ជថ​ល ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់​អំពី​ភាពចាំបាច់ នៃ​ការ​ពន្លឿន​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​អង្គភាព និង​មន្ត្រី ដើម្បី​សម្រប​ខ្លួន​ឱ្យ​ទាន់​ការវិវត្តន៍​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល សម្រាប់​គាំទ្រ​លើ​ការងារ​ប្រចាំថ្ងៃ និង​ធ្វើ​យ៉ាងណា ឱ្យ​បច្ចេកវិទ្យា​ឌីជីថល ចូលរួម​ជួយ​ដល់​កិច្ច​ការងារ​បម្រើ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឱ្យបាន​កាន់តែ​ប្រសើរ​ជាង​មុន និង​ប្រកបដោយ​សុវត្ថិភាព​។ ឯកឧត្តម​ក៏​បាន​សង្កត់ធ្ងន់​អំពី​ភាពចាំបាច់​នៃ​ការរៀបចំ និង​អនុវត្ត​ប្រព័ន្ធ​ឌីជីថល​ប្រកប​ដោយ​ភាព​ប្រទាក់​ក្រឡា ដើម្បី​ឱ្យ​ក្លាយទៅជា​ស្តង់ដារ​តែមួយ​ក្នុង​ការអនុវត្ត​។

​សូមបញ្ជាក់​ថា សន្និបាត​ក្រសួងមហាផ្ទៃ នឹង​បន្ត​រហូត​ដល់​ថ្ងៃទី​១៣ ខែ​កុម្ភៈ​ស្អែក​នេះ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សំណូមពរ​ដល់​អង្គសន្និបាត ចូលរួម​បញ្ចេញ​ជា​មតិយោបល់ និង​ទស្សនាទាន​ឱ្យ​បាន​ផុលផុស​លើ​ប្រធានបទ​ពិភាក្សា ភ្ជាប់​នឹង​អ្វី​ដែល​ឯកឧត្តម បាន​រំលេច​ខាងដើម​។ ប្រធានបទ​នៃ​កិច្ច​ពិភាក្សា​ក្នុង​សន្និបាត មាន​ចំនួន ៣ រួមមាន​៖ ទី​១. ការអនុវត្ត​មុខងារ និង​ធនធាន (​ហិរញ្ញវត្ថុ និង​បុគ្គលិក​) ដែល​បាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អំពី​ផែនការ​រៀបចំ​ដែនដី និង​ប្លង់​គោល​ប្រើប្រាស់​ដី អំពី​ទំនាក់ទំនង​ការងារ​រវាង​គណៈ​អភិបាល និង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទី​២. ការពង្រឹង​សន្តិសុខ​ជាតិ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម និង​ទី​៣. ការធ្វើ​ទំនើបកម្ម​ស្ថាប័ន ការគ្រប់គ្រង​និង​អភិវឌ្ឍ​ធនធានមនុស្ស និង​ការផ្តល់​សេវា​រដ្ឋបាល​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com