ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះទៅពិនិត្យ​ការអន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ ចំនួន​ជិត ២ ពាន់​ហិកតា នៅ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល និង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះទៅពិនិត្យ​ការអន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ ចំនួន​ជិត ២ ពាន់​ហិកតា នៅ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល និង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​

​ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ ៖ ព្រឹក​ថ្ងៃ​ពុធ ទី​២៩ ខែ​មករា ឆ្នាំ​២០២៥ សម្តេចបវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះទៅពិនិត្យ​ការអន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​របស់​បងប្អូន ប្រជា​កសិករ​ដែល​កំពុង​មាន​តម្រូវការ​ទឹក ក្នុង​ការដាក់​បំពេញ​ស្រូវ​នៅ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល និង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ចំនួន​ជិត ២​ពាន់​ហិកតា និង​តាម​បណ្តោយ​ប្រឡាយ​ហនុមាន ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ចំនួន​ជិត ៤​ពាន់​ហិកតា ។ ការអន្តរាគមន៍​ដែល​ឈរ​លើ​មាន​ប្រភពទឹក​គ្រប់គ្រាន់​, រាជរដ្ឋាភិបាល គឺ​បាន​ខិតខំ​គ្រប់​លទ្ធភាព​ក្នុង​ការបូមទឹក​សង្គ្រោះ​ផង ហើយក៏​បាន​អន្តរាគមន៍​ពង្វាង​ទឹក​ចេញពី​ទំនប់​ទឹក​តា​សាល មក​បំពេញ​បន្ថែម​ក្នុង​ទន្លេ​បាទី ដើម្បី​អាច​នឹង​ធានា​ដល់​ការប្រើប្រាស់​នា​រដូវប្រាំង​ខាង​មុខ​ផង​ដែរ​។

​ព្រម​ជាមួយ​នេះ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ឆ្លៀត​ចុះ​ពិនិត្យ​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​ជា​ប្រព័ន្ធ​មាន​លក្ខណ​:​ពេញលេញ ធានា​ការស្រោចស្រព​ពេញ​មួយឆ្នាំ ដែល​មាន​ការ​ចងក្រង​ជា​សហគមន៍ ដោយ​រៀបចំ​ដោយ​នាយកដ្ឋាន​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។ ជា​លទ្ធផល ពួកគាត់​អាច​បង្កបង្កើន​ផល​បី​ដង​ក្នុង​មួយ​ឆ្នាំ ដោយ​មិន​មាន​ការខ្វះខាត​ទឹក ទូទាំង ២,៥០០​ហិកតា ហើយ​បាន​នឹង​ពង្រីក​បន្ថែម​ចំនួន​ជាង ៥០០​ហិកតា ទៀត ជា​ពិសេស​ក៏​នៅ​មាន​សល់​ទឹក​អាច​បូម​អន្តរាគមន៍​សង្គ្រោះ​ស្រូវ ដែល​នៅក្បែរនោះ​បាន​ជិត ១​ពាន់​ហិកតា បន្ថែម​ផងដែរ​។​

​ព្រម​ជាមួយគ្នានេះ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ឈាង​ចូល​ពិនិត្យ​ផងដែរ នៅ​ការដ្ឋាន​កសាង និង​ស្តារ​ប្រឡាយ​លេខ ៩៦ ដែល​ជា​ប្រឡាយ​ដ៏​ធំ​មួយ​ក្នុងចំណោម​ប្រឡាយ​ជាច្រើន ដែល​មាន​ទំហំ​ទទឹង ៨០​ម៉ែត្រ ដោយ​នឹង​ត​ភ្ជាប់​ទៅ​ទន្លេបាសាក់ និង​ព្រែកជីក​ហ្វូណន ក្នុង​គម្រោង​នៃ​ការ​ពង្វាង​ទឹកជំនន់​ពី​រាជធានី​ភ្នំពេញ និង​ពហុ​បំណង​នៃ​ការ​ស្តុក​ទឹក​សម្រាប់​បម្រើ​ដល់​ការ​ស្រោចស្រព​ផង និង​ផ្លូវទឹក​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com