ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្ដាល​លើក​ទី​៤៥ អាណត្តិ​ទី​V

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្ដាល​លើក​ទី​៤៥ អាណត្តិ​ទី​V

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៥ ខែ​មករា ឆ្នាំ​២០២៥ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី បើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្ដាល​លើក​ទី​៤៥ អាណត្តិ​ទី​V ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​៧​មករា ស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​។

​សន្និបាត​នេះ​ធ្វើឡើង​នៅ​វិមាន​៧​មករា រយៈពេល​២​ថ្ងៃ ក្រោម​អធិបតីភាព សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា អម​ដោយ​អនុប្រធាន​ទាំង​៥​រូប និង​មាន​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ចូលរួម ១១៩១​រូប​។​

​សន្និបាត​នេះ ក៏​មាន​ការចូលរួម​ពី​សមាជិក សមាជិកា​រដ្ឋសភា ព្រឹទ្ធសភា មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​រាជរដ្ឋាភិបាល រាជធានី ខេត្ត និង ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត ថ្នាក់ដឹកនាំ​អង្គការ​មហាជន​របស់​គណបក្ស ដែល​ធ្វើឲ្យ​សមាសភាព​ដែល​បាន​អញ្ជើញ​ចូលរួម​សរុប មាន​ចំនួន​សរុប ៣៥៥៥​រូប​ផង​ដែរ​។​

​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន នឹង​ធ្វើ​ការពិភាក្សា និង​អនុម័ត​លើ​ការងារ​សំខាន់ៗ​គឺ​៖

១៖ ពិនិត្យ​ឆ្លង​សេចក្តីព្រាង «​របាយការណ៍​ស្តី​ពី​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ ២០២៤ និង​ទិសដៅ​ភារកិច្ច​ការងារ​ឆ្នាំ ២០២៥»​។​
២៖ បោះឆ្នោត​ជ្រើសតាំង​បំពេញបន្ថែម​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល មួយចំនួន​។
​យោងតាម​របាយការណ៍​បើក​សន្និបាត​បានឱ្យដឹង​ថា ការសម្រេច​បើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី ៤៥ នៅពេលនេះ ស្រប​ពេល​មួយ​ដែល​សភាពការណ៍​សកល​លោក​បាន និង​កំពុង​វិវត្ត​ប្រែប្រួល​មិន​ប្រាកដប្រជា យ៉ាងណាក៏ដោយ ក៏​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើឲ្យ​សម្រេច​ជា​បន្តបន្ទាប់​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស តាមរយៈ​ការអនុវត្ត “​កម្មវិធី​នយោបាយ​របស់​គណបក្ស​សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ​ពី​ឆ្នាំ ២០២៣ ដល់​ឆ្នាំ ២០២៨” ដែល​អនុម័ត​ដោយ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​កាលពី​ថ្ងៃ​ទី ២៨-២៩ ខែ​មករា ឆ្នាំ ២០២៣ ។

​ឈរ​លើ​មូលដ្ឋាន​នេះ រាជរដ្ឋាភិបាល​បានកំណត់​ដាក់ចេញ និង​អនុវត្ត​ដោយ​រស់​រវើក​នូវ​កម្ម​វិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ១ ដោយ​សម្រេច​បាន​ស្នាដៃ​លេចធ្លោ​ជាទី​មោទនៈ​ដូចជា ការពារ​បាន​រឹងមាំ​សន្តិភាព ស្ថិរភាព​នយោបាយ ខឿន ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ដែនដី​, រក្សា​បាន​ល្អប្រសើរ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម​, រក្សា​បាន​ស្ថិរភាព​ជីវភាព​ប្រជាជន និង​សេដ្ឋកិច្ច​ជាតិ​មាន​កំណើន​ក្នុង​រង្វង់ ៦% បាន​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោជា​ប្រវត្តិសាស្ត្រ បាន​ដោះស្រាយ​បញ្ហា​តំបន់​ត្រីកោណ CLV- DTA ដើម្បី​ពង្រឹង​ការឯកភាព​ផ្ទៃក្នុង និង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​បី កម្ពុជា​-​វៀតណាម -​ឡាវ​។ បាន​បង្កើត​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្តោយ​ព្រំដែន និង​បាន​ធ្វើឲ្យ​បរាជ័យ​រាល់ ឧបាយកល​អាក្រក់​របស់​ក្រុម​ជ្រុលនិយម​ជាដើម​។ លើសពី​នេះ​ទាំង​ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​នីតិប្បញ្ញត្តិ បានរួម​គ្នា​ពង្រឹង​ពង្រីក​បានល្អ​នូវ​ការងារ​ទំនាក់ទំនង​បរទេស ការងារ​ការទូត និង​ដៃគូ​អភិវឌ្ឍន៍ ហើយក៏​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ធំៗ​ជា​អន្តរជាតិ​ចំនួន ៤ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ប្រកបដោយ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ។

​អង្គសន្និបាត​នៅថ្ងៃនេះ​ក៍ សម្តែង​នូវ​ការអបអរសាទរ​ប្រកប ដោយ​មនោសញ្ចេតនា​រំភើប​រីករាយ​ឥតឧបមា​ចំពោះ​សម្តេច តេ​ជោ ហ៊ុន សែន ដែល​បាន​ទទួលពាន​រង្វាន់ មេដាយ​សន្តិភាព​ដើម្បី​មនុស្សជាតិ និង​ភពផែនដី ពី​សម័យប្រជុំ​ពេញអង្គ​នៃ​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់ឱន និង​សន្តិភាព​លើក​ទី​១១ និង​ចំពោះ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ទទួលពាន​រង្វាន់ ភាពជា​អ្នកដឹកនាំ​ឆ្នើម​លើ​ពិភពលោក​” ពី​មហាសន្និបាត​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស​ន បាយ​នៅ​អាស៊ី លើក​ទី​១២ ( ICAPP12th) នា​ពេល​ថ្មីៗ​កន្លងមកនេះ​ជាមួយ​គ្នា​នេះ អង្គសន្និបាត​ក៍​បាន​ធ្វើ​ការកត់សំគាល់​ផងដែរ​អំពី​ជោគជ័យ​ជា​ច្រើន​ទៀត​ដែល​កម្ពុជា​សម្រេចបាន​ក្រោម​កិច្ច​សហការ​ជួយ​ជ្រោមជ្រែង​ពី​ជនរួមជាតិ​នៅ​គ្រប់ទិសទី ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​បាន​ចូលរួម​គ្រប់​មធ្យោបាយ​ក្នុង​ការជួយ​កសាង​ការពារ​ប្រទេស​ឲ្យមាន​ការរីកចម្រើន​ជា​លំដាប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com