ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សមត្ថកិច្ច​ចម្រុះ​ចាប់​ឡាន​ឈើ​យាយ​កា​ប៉ាល់​ភ្លើង​ជេរ​ផ្អើល​មន្ដ្រី​អធិការ​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​ទាំង​ព្រលឹម

សមត្ថកិច្ច​ចម្រុះ​ចាប់​ឡាន​ឈើ​យាយ​កា​ប៉ាល់​ភ្លើង​ជេរ​ផ្អើល​មន្ដ្រី​អធិការ​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​ទាំង​ព្រលឹម

​ខេត្ត​កំពង់ធំ​៖ សមត្ថកិច្ច​ចម្រុះ​ចាប់​ឡាន​ដឹកឈើ​ចាស់ ប៉ះ​ចំ​ឈើ​យាយ​កា​កប៉ាល់ភ្លើង ជេរ​បញ្ចោរ​សមត្ថកិច្ច ដាក់​ទំនាយ​អ្នក​ចាប់​ឲ្យ​ងាប់​មួយ​កំណាត់​ក្រោម ជា​ការពិត​ណាស់ ម្ចាស់​ឈើ​ត្រូវបាន​តៃកុង​រថយន្ត​បញ្ជាក់ថា មាន​ឈ្មោះ​ចែ​ក្រឹម បាន​ដឹក​ឈើ​ផ្ទះ​ចាស់​ចេញពី​ភូមិ​ប្រមេ​រ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ក៏​ត្រូវបាន​លោក​ហោ ភា​ជ នាយរង​អធិការ​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​ប្រាសាទ​បាល្ល័​ង្គ ប៉ុស្ត៍​រដ្ឋបាល ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់ស្វាយ ស្ទាក់​ចាប់បាន​នៅ​វេលា​ម៉ោង​៣ ទាបភ្លឺ​ឈាន​ចូល​ថ្ងៃទី​២៩ ខែតុលា​ឆ្នាំ ២០២០ នៅ​ចំនុច​ភូមិ​ត្រពាំង​ក្រោល ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បាល្ល័​ង្គ ខេត្ត​កំពង់ធំ​។​

​សមត្ថកិច្ច​បាន ឲ្យដឹងថា​ក្រោយ​ពី​ឃាត់​រថយន្ត​នេះ​បាន​ម្ចាស់​ឈើ​បាន​ស្ប​ត់​ស្បែ​រដាក់​ជីវិត​ថា​មិន​មាន​ឈើ​ថ្មី​សូម្បីតែ​មួយ​សន្លឹក​ថែម​ទាំង​បបួល​ទៅ​ស្បថ​ជាមួយ​លោកតា ក្រហម ក​រ ថែម​ទៀត ប៉ុន្តែ​ដោយ​សមត្ថកិច្ច​ជំនាញ ហិត​ដឹង​ក្លិន​ឈើ​ថ្មី ថែមទាំង​មិន​ព្រមស្តាប់​តាម​ការអះអាង​របស់​ចែ​ក្រឹម ធ្វើអោយ​ចែ​ក្រឹម​ខឹង​ឡើង​តឹងសរសៃក កើត​ការជេរប្រមាថ​ស​ម​ត្ថ​កិច្ច ថែម​ទាំង​ដាក់​ទំនាយ​អ្នកណា​ហ៊ាន​ប៉ះ​ឈើ​គាត់​ឲ្យ ងាប់​មួយ​កំណាត់​ក្រោម ក្រោយ​ពី​កម្មក​រុះរើ​ឃើញ​ឈើ​ថ្មី ខុស​ពី​ការអះអាង របស់​ចែ​ក្រឹម ចែ​ក្រឹម​ដឹងខ្លួន​គេច​បាត់​ស្រមោល​មួយ​រំពេច ។​

​បន្ទាប់ពី​បាន​ឃាត់​រថយន្ត​ដឹកឈើ​ខាង​ឈើ រថយន្ត​ត្រូវបាន​នាំយក​មក​រក្សាទុក​នៅក្នុង​បរិវេណ​អធិការ​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប ដើម្បី​ធ្វើការ​វាស់វែង ដែល​មាន​ការចូលរួម​ពី​សមត្ថកិច្ច​ពាក់ព័ន្ឋ បាន​ពិនិត្យ​ពី​ស្ថានភាព​ឈើ​ដែល មាន​លក្ខណៈ​ជា​ឈើ​ផ្ទះ​ចាស់​ដាក់​នៅ​ខាងលើ ចំណែក​ឈើ​ថ្មី​ប្រភេទ​លេខ​២​ផ្តៀក ដែល​សមត្ថកិច្ច​ជំនាញ​បាន​រកឃើញ នៅ​ផ្នែក​ខាងក្រោម មាន​ចំនួន​៥​ម៉ែត្រ​គីប​៨​ផ្លាន ដែល​ម្ចាស់​ឈើ​បានដាក់​បន្លំ​ជាមួយ​ឈើ​ចាស់​នៅក្នុង​រថយន្ត ប្រភេទ​យី​ឌុប ទ្រុង​ពណ៌​ត្រួយ​ចេក ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-4541​។​

​តៃកុង​ឡាន​យី​ឌុប​បានឲ្យដឹងថា ខ្លួន​បាន​ដឹក​ស៊ីម៉ង​មកពី​ភ្នំពេញ មក​ដាក់​នៅក្នុង​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ លុះ​ត្រឡប់​មក​វិញ ចែ​ក្រឹម​ដែល​ជា​ម្ចាស់​ឈើ​បានខ​ល​ជួល​ឡាន ឲ្យ​ដឹក​ឈើ​ផ្ទះ​ចាស់​ចំនួន​២​ផ្ទះ ដោយ​ដឹក​ចេញពី​ខេត្ត​ព្រះវិហារ ឆ្ពោះទៅ​ភូមិ​ត្រពាំង​ព្រៃ ឃុំ​ព្រះអង្គ​ខ្នុល ស្រុក​ទ្រាំង ខេត្តតាកែវ ក្នុង​តំលៃ​២​លាន​រៀល ដើម្បី​យក​ទៅ​ធ្វើ​ផ្ទះ​របស់​គាត់ ចំណែក​ការដឹក​គឺ​ម្ចាស់​ឈើ​ជា​អ្នកទទួលខុសត្រូវ​រឿង​រត់ការ​ច្បាប់​ចំពោះ​សមត្ថកិច្ច​។​

​លោក ហោ ភា​ជ នាយរង​អធិការ​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប បានឲ្យដឹងថា រថយន្ត​និង​ឈើ ត្រូវ​សមត្ថកិច្ច​ចាត់វិធានការ​តាម​និតិ​វិធី​ច្បាប់ ដោយ​ផ្តល់​រយះពេល​មួយ​ខែ​ដើម្បី​ឲ្យ​សាម៉ីខ្លួន​ចូល​មក​ដោះស្រាយ បើ​មិន​មាន​ការចូល​មក​ដោះស្រាយ​ទេ សមត្ថកិច្ច​និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com