ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ក្រុមហ៊ុន MinebeaMitsumi Inc. នឹង​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ថ្មី​ជា​ផ្លូវការ​នៅ​ខេត្ត​ពោធិ៍សាត់ នៅក្នុង​ឆ្នាំ​២០២៥ ខាងមុខនេះ​

ក្រុមហ៊ុន MinebeaMitsumi Inc. នឹង​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ថ្មី​ជា​ផ្លូវការ​នៅ​ខេត្ត​ពោធិ៍សាត់ នៅក្នុង​ឆ្នាំ​២០២៥ ខាងមុខនេះ​

នា​រសៀល​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក Yoshihisa Kainuma អគ្គនាយក​ក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប លោក​អគ្គនាយក​ក្រុមហ៊ុន​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​អំពី វឌ្ឍនភាព​ដ៏​ល្អ នៃ​ប្រតិបត្តិការ​អាជីវ​កម្ម​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា ដែល​បាន​ចាប់ផ្ដើម​វិនិយោគ​ដំបូង​នៅក្នុង​ឆ្នាំ​២០១១ និង​បាន​ពង្រីក​ការវិនិយោគ​របស់​ខ្លួន​ជា​បន្តបន្ទាប់​រហូត​មក​។ បច្ចុប្បន្ននេះ ក្រុមហ៊ុន​បាន​និង​កំពុង​បង្កើត​រោងចក្រ​ថ្មី​មួយ​បន្ថែមទៀត នៅក្នុង​ខេត្ត​ពោធិ៍សាត់ ដែល​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ​២០២៥ ខាងមុខនេះ​។ ក្រុមហ៊ុន Minebea ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​បង្គុំ​សៀគ្វី​អេឡិចត្រូនិក គ្រឿងបន្លាស់​យានយន្ត និង​គ្រឿង​ម៉ាស៊ីន​ក្នុង​វិស័យ​ឧស្សាហកម្ម ដែល​មាន​រោងចក្រ​នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន​។ លោក​អគ្គនាយក​ក្រុមហ៊ុន​ក៏​បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​តែងតែ​បាន​ផ្ដល់​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន​នា​ពេលកន្លងមក ហើយ​រោងចក្រ​ថ្មី​ដែល​ក្រុមហ៊ុន​កំពុង​ដំណើរការ​សាងសង់​នេះ​នឹង​ក្លាយទៅជា​រោងចក្រ​ទីមួយ​នៅ​កម្ពុជា ដែល​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ១០០%​។ ការណ៍​នេះ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ការជំរុញ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ នៅក្នុង​វិស័យ​ឧស្សាហកម្ម​។ បន្ថែម​ពី​នេះ កម្ពុជា​ក៏​មាន​កម្លាំង​ពលកម្ម​ដែល​អាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ក្រុមហ៊ុន​ផងដែរ​។

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​យ៉ាងខ្លាំង​ចំពោះ​វឌ្ឍនភាព និង​ភាពជោគជ័យ​របស់​ក្រុមហ៊ុន Minebea នៅ​កម្ពុជា ព្រមទាំង​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន ដែល​បាន​ពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​។ ការណ៍​នេះ បង្ហាញ​ឱ្យឃើញ​អំពី​ការជឿជាក់​បន្ថែមទៀតរ​បស់​ក្រុមហ៊ុន​ក្នុង​ការវិនិយោគ​នៅ​កម្ពុជា ជាមួយនឹង​ការ​បន្ត​គាំទ្រ​របស់​រាជរដ្ឋាភិបាល​ដល់​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​។ សម្ដេច​បវរ​ធិបតី មាន​ជំនឿ​ង​យ៉ាង​មុតមាំ​ថា តាមរយៈ​ភាពជោគជ័យ​របស់​ក្រុមហ៊ុន Minebea នឹង​ជួយ​ទាក់ទាញ​បណ្តា​វិនិយោគិន​ជប៉ុន​កាន់តែ​ច្រើន​បន្ថែមទៀត ក្នុង​ការស្វែងរក​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​។ សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​បន្ថែម​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​យកចិត្តទុកដាក់​ជា​អាទិភាព​នៅក្នុង​ការធានា​ឱ្យបាន​នូវ​បរិយាកាស​វិនិយោគ និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅក្នុង​តំបន់ និង​ពិភពលោក តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ និង​យន្តការ​លើកទឹកចិត្ត​នានា​សម្រាប់​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​គឺ​ក្រុមហ៊ុន​វិនិយោគ​ថ្មីៗ ព្រមទាំង​បន្ត​ខិតខំ​អភិវឌ្ឍ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ដែល​រួមមាន​៖ ការលើកកម្ពស់​គុណភាព និង​ការតភ្ជាប់​ផ្លូវដែក​, ការកសាង​ផ្លូវ​ថ្នល់ ស្ពាន​, និង​ការកសាង​ព្រែកជីក​ហ្វូណន​តេជោ ដើម្បី​សម្រួល​ទៅដល់​ការតភ្ជាប់​វិស័យ​ដឹកជញ្ជូន​ក្នុងប្រទេស ក៏​ដូចជា​ក្នុង​តំបន់ និង​ពិភពលោក​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com