ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ភូមិ​អភិវឌ្ឍ​បឹង​ជង្រុក​តេជោ​ឈ្នះ ឈ្នះ គឺជា​សមិទ្ធផល​នៃ​ការប្រើប្រាស់​គោលនយោបាយ​ឈ្នះ ឈ្នះ ចំនួន ២​ដង នៅ​កន្លែង​តែមួយ របស់​សម្តេច​តេជោ ហ៊ុន សែន​៖ ១/ ការបញ្ចប់​សង្គ្រាម​រ៊ាំរ៉ៃ​នៅ​កម្ពុជា និង​២/ បញ្ចប់​ជម្លោះ​ដីធ្លី​ជាង ២០​ម្ភៃ​ឆ្នាំ

ភូមិ​អភិវឌ្ឍ​បឹង​ជង្រុក​តេជោ​ឈ្នះ ឈ្នះ គឺជា​សមិទ្ធផល​នៃ​ការប្រើប្រាស់​គោលនយោបាយ​ឈ្នះ ឈ្នះ ចំនួន ២​ដង នៅ​កន្លែង​តែមួយ របស់​សម្តេច​តេជោ ហ៊ុន សែន​៖ ១/ ការបញ្ចប់​សង្គ្រាម​រ៊ាំរ៉ៃ​នៅ​កម្ពុជា និង​២/ បញ្ចប់​ជម្លោះ​ដីធ្លី​ជាង ២០​ម្ភៃ​ឆ្នាំ

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី “​សម្ពោធ​សមិទ្ធផល​នានា​នៅ​តំបន់​អភិវឌ្ឍន៍​បឹង​ជង្រុក​តេជោ​ឈ្នះ ឈ្នះ​” នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ សម្តេច​បវរ​ធិបតី បាន​លើកឡើង​ថា ការអភិវឌ្ឍ​នៅ​ត​បន់​បឹង​ជង្រុក​នេះ បន្ទាប់​ពី​អ​វត្ថ​មាន​សង្គ្រាម ហើ​យ​យើ​ង​នឹង​បន្ត​អភិវឌ្ឍ​តំបន់​នេះ​បន្ថែម​ទៀត​។ ។ តំបន់​អភិវឌ្ឍ​បឹង​ជង្រុក គឺជា​សមិទ្ធផល​ដែល​កើ​ត​ចេញ​ពី​ការអនុវត្ត​នូវ​នយោបាយ ឈ្នះ ឈ្នះ ២​ដង ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ទី​១).​ការបញ្ចប់​សង្គ្រាម​រ៊ាំរ៉ៃ​នៅ​កម្ពុជា និង​២)​ការបញ្ចប់​ជម្លោះ​ដីធ្លី​ជាង​២០​ឆ្នាំ​រវាង​ប្រជាជន និង​ប្រជាជន​។ នយោបាយ​ឈ្នះ ឈ្នះ គឺជា​មូលដ្ឋាន​គ្រឹះ​យ៉ាងសំខាន់ ដែល​បាន​នាំមក​នូវ​សុខសន្តិភាព​ពេញលេញ​ឯកភាព​ទឹកដី បូរណភាព​ទឹកដី និង​ជា​ឱកាស​ដ៏​វិសេសវិសាល សម្រាប់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។

​សន្តិភាព​ទទួលបាន​ក្រោយ​ការបញ្ចប់​សង្គ្រាម គឺជា​ការលំបាក​មួយ ប៉ុន្តែ​ការថែរក្សា​សន្តិភាព និង​ស្ថិរភាព​សង្គម​ជាតិ គឺជា​ការលំបាក​មួយ​កម្រិត​ទៀត​។ សង្គ្រាម​អាចកើ​ត​ឡើង​បាន​យ៉ាង​ឆាប់រហ័ស និង​ផុយស្រួយ​ណាស់ តាមរយៈ​ការ​ញុះញង់ បញ្ឆេះ​កំហឹង​ប្រជាជន ឱ្យ​ស្អប់​រាជរដ្ឋាភិបាល​ដែល​ឈាន​ទៅ​បង្កើត​ការតវ៉ា​ផ្សេងៗ​។ ក្នុងន័យនេះ សម្តេច​បវរ​ធិបតី សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​កុំ​ជឿ​ក្រុម​អគតិ និង​ជន​បោកប្រាស់ ដើម្បី​ចូល​ទន្ទ្រាន ឬ រំលោភ​ដីធ្លី​ខុសច្បាប់ ហើយ​បាន​បញ្ជាក់ថា​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី​ពិតប្រាកដ ហើ​យ​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី​ពិតប្រាកដ អាច​ស្នេី​សុំ មក​រាជ​រាជរដ្ឋាភិបាល​។ សម្តេច​បវរ​ធិបតី​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ប្រើប្រាស់​មធ្យោបាយ​ក្នុងការ​ធ្វើ​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល​តាម​ការ​អូសទាញ ឬ​ឧបាយកល​របស់​ក្រុម​ប្រឆាំង ឬ​ញ៉ុះញ​ង់​ផ្សេងៗ ឈាន​ទៅ​ធ្វើ​សកម្មភាព​ខុសច្បាប់​ហើយ​សូម​បងប្អូន​ប្រជាពលរដ្ឋ​រក្សា​ឱ្យបាន​នូវ​សាមគ្គី​ជាតិ ឯកភាព​ជាតិ និង​រួម​គ្នា​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការការពារ​ទឹកដី និង​មិន​ចូលរួម​ជាមួយ​ក្រុម​ជ្រុលនិយម​គ្រប់​រូបភាព​ក្នុងការ​ធ្វើ​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល​។​

​មុន​នឹង​បញ្ចប់ សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​ដោះស្រាយ​ជាពិសេស​សម្រាប់​ករណី​ផ្សារ​បឹង​ឈូក នៅ​ខេត្ត​បាត់ដំបង​ដែល​ជួប​បញ្ហា​កន្លងមក និង​រងគ្រោះ​ដោយ​អគ្គិភ័យ ដោយ​សម្រេច​កាត់​ចេញពី​ការវិនិយោគ​នៃ​វិស័យ​ឯកជន ដោយ​យក​មក​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​រាជរដ្ឋាភិបាល​វិញ ជាមួយ​នឹង​ការកសាង​ឡើងវិញ​។ ជាមួយគ្នានេះ សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​សម្រេច​ផ្តល់​សិទ្ធិ​ក្នុង​ការគ្រប់គ្រង និង​អាស្រ័យ​ផល​ជូន​អាជីវករ​ផ្សារ លើ​តូប​អាជីវកម្ម​ពេញ​មួយជីវិត​។ ចំពោះ​ភូមិ​អភិវឌ្ឍ​បឹង​ជង្រុក​តេជោ​ឈ្នះ ឈ្នះ​វិញ សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏បាន​សម្រេច​អភិវឌ្ឍ​បន្ថែម​តាម​សំណើ ដោយ​សម្រេច​កសាង​បន្ថែម​នូវ​អាគារ​សិក្សា​ចំនួន ១​ខ្នង​, កសាង​ផ្លូវ​ត​ភ្ជាប់​ប្រវែង​ជាង ៩​គម ទៅ​ជា​បេតុង​/​កៅស៊ូ ព្រមទាំង​សម្រេច​ផ្តល់​ក្របខ័ណ្ឌ​ដល់​លោកគ្រូ និង​អ្នកគ្រូ ចំនួន ១១​នាក់​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com