ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

​ក្រុមហ៊ុន YCH Group បង្ហាញ​បំណង​វិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ធត​ភ្ជាប់​នៅ​កម្ពុជា​: វិស័យ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក​

​ក្រុមហ៊ុន YCH Group បង្ហាញ​បំណង​វិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ធត​ភ្ជាប់​នៅ​កម្ពុជា​: វិស័យ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក​

​នា​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Robert Yap ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន YCH Group ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​នៅក្នុង​ឱកាស​នៃ​ជំនួប លោក​ប្រធាន​ក្រុមហ៊ុន បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​អំពី​អាជីវកម្ម​របស់​ក្រុមហ៊ុន ដែល​កំពុង​ប្រតិបត្តិការ​នៅតាម​បណ្ដា​ប្រទេស​ចំនួន​១៦ ហើយ​ក្រុមហ៊ុន​មាន​ឧត្តមភាព​លើ​ផ្នែក​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក ដែល​បាន​ធ្វើឱ្យ​ក្រុមហ៊ុន​ប្រែក្លាយជា​ក្រុមហ៊ុន​ឈានមុខ​មួយ នៅក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សម្រាប់​តំបន់​អាស៊ី​។ លោក​ប្រធាន​ក្រុមហ៊ុន ក៏​បាន​សម្ដែង​នូវ​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​កម្ពុជា ដែល​សម្រេចបាន​នូវ​កំណើន​សេដ្ឋកិច្ច​មួយ​ដ៏​ខ្ពស់​ប្រកបដោយ​ចីរភាព ហើយ​តាមរយៈ​នេះ ក្រុមហ៊ុន​ក៏​បាន​សម្លឹង​ឃើញ​នូវ​កាលានុវត្តភាព និង​សក្ដានុពល​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន​បាន​បង្ហាញ​បំណង​វិនិយោគ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ដែល​រួមមាន​វិស័យ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក ជាដើម​។

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​ស​ម្តែងក្តី​សោមនស្ស​រីករាយ​ចំពោះ​ក្រុមហ៊ុន ដែលមាន​ចំណាប់អារម្មណ៍​នៅ​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា លើ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​នៅ​កម្ពុជា​។ សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​វិស័យ​នេះ ដែល​ធានាបាន​នូវ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ទាំង​នៅក្នុង​តំបន់ និង​ពិភពលោក​។ ក្នុងន័យនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការកសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ដើម្បី​គាំទ្រ​ទៅដល់​វិស័យ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក មាន​ជាអាទិ៍​៖ អាកាសយានដ្ឋាន​អន្តរជាតិ​, កំពង់ផែ​ទឹក​ជ្រៅ​, ផ្លូវ​ល្បឿន​លឿន​, ការលើកកម្ពស់​គុណភាព​ផ្លូវដែក និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន ថ្នល់ ជាច្រើន​។ សម្ដេច​បវរ​ធិបតី​ក៏បាន​គូសបញ្ជាក់​បន្ថែមថា ទន្ទឹម​នឹង​ការទាក់ទាញ​វិនិយោគិន​ថ្មីៗ​មក​កម្ពុជា រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ជា​អាទិភាព​ចំពោះ​ការធានា​ឱ្យបាន​នូវ​បរិយាកាស​អំណោយផល​, ភាព​ប្រកួតប្រជែង​, ភាព​រីកចម្រើន​, និង​ភាពជោគជ័យ​របស់​វិស័យ​ឯកជន ដែល​កំពុងតែ​មាន​ប្រតិបត្តិការ​អាជីវកម្ម និង​វិនិយោគ​នៅ​កម្ពុជា​។ ជាមួយគ្នានេះ សម្ដេច​បវរ​ធិបតី​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​ពិភាក្សា​ឱ្យបាន​លម្អិត និង​គ្រប់​ជ្រុងជ្រោយ​បន្ថែម​ទៀត​ជាមួយនឹង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ក្នុង​ការរៀបចំ​ផែនការអាជីវកម្ម​សម្រាប់​ពេលអនាគត របស់​ក្រុមហ៊ុន​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com