ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​គោលការណ៍​ចំនួន ២ ដើម្បី​ជួយ​លើ​វិស័យ​អចលនទ្រព្យ ដែល​មាន​លក្ខណៈ​ជា​បុរី​

រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​គោលការណ៍​ចំនួន ២ ដើម្បី​ជួយ​លើ​វិស័យ​អចលនទ្រព្យ ដែល​មាន​លក្ខណៈ​ជា​បុរី​

រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​គោលការណ៍​ចំនួន ២ ដើម្បី​ជួយ​លើ​វិស័យ​អចលនទ្រព្យ ដែល​មាន​លក្ខណៈ​ជា​បុរី​៖១/ សម្រាប់​អ្នក​ដែល​ទិញ​លំនៅឋាន​គ្រប់​ប្រភេទ ដែល​មាន​តម្លៃ​ក្រោម ៧ ម៉ឺន​ដុល្លារ គឺ​ត្រូវ​លើកលែង​ពន្ធ​ប្រថាប់ត្រា​រហូតដល់​ដំណាច់​ឆ្នាំ​២០២៥ និង​២/ សម្រាប់​អ្នក​ទិញ​លំនៅឋាន​លើក​ទី​១ ដែល​មាន​តម្លៃ​ក្រោម​២១​ម៉ឺន​ដុល្លារ ក៏​ត្រូវបាន​លើកលែង​ពន្ធ​ប្រថាប់ត្រា រហូតដល់​ដំណាច់​ឆ្នាំ​២០២៥​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី “​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ​បន្ត របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​” នា​រសៀល​ថ្ងៃ​អង្គារ ទី​២៦ វិច្ឆិកា ២០២៤ បានប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្តល់​គោលការណ៍​ចំនួន ២ ក្នុង​ការសង្គ្រោះ និង​លើកកម្ពស់​វិស័យ​សំនៅ​ឋាន​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ជា​បុរី ក៏ដូចជា​ជួយ​ដល់​ប្រជាជន​ដែល​ជា​ម្ចាស់​អចលនទ្រព្យ​ក្នុង​បុរី និង​ត្រៀម​ជា​ម្ចាស់​អចលនទ្រព្យ​ថ្មី​ក្នុង​បុរី​៖ ១/ ផ្តល់​ការលើកលែង​ពន្ធ​ប្រថាប់ត្រា​ស​លើ​ការផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​លំនៅឋាន​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ជា​បុរី​និង​មានតម្លៃ​ក្រោម ៧​ម៉ឺន​ដុល្លារ និង​២/ ផ្តល់​ការលើកលែង​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​លំនៅឋាន​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ជា​បុរី សម្រាប់​ម្ចាស់​អចលនទ្រព្យ​ក្នុង​បុរី​ដែលជា​អ្នក​ទិញ​លើក​ដំបូង និង​មាន​តម្លៃ​ក្រោម​២១​ម៉ឺន​ដុល្លារ​។​

​ជាមួយគ្នា សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​ប្រកាសថា​នឹង​មិន​មាន​ការកែសម្រួល ព្រំ​ដី​នៃ​បឹង​ទន្លេសាប​ទៀត​នោះ​ទេ ដោយ​មិន​មាន​ការកែប្រែ​តំបន់ ៣ មក​តំបន់ ២ ព្រោះ​ការបោះបង្គោល​ព្រំ​ដី​បឹង​ទន្លេសាប គឺ​បាន​សម្រេច​រួចរាល់ ១០០% ដោយ​សម្រេច​តម្កល់​ការការពា​របឹង​ទន្លេសាប​ជា​ការបម្រើ​ផលប្រយោជន៍​ប្រជាជន​ជាង ១៧​លាន​នាក់​, ការពារ​បរិស្ថាន​, ការពារ​ប្រព័ន្ធ​អេកូឡូស៊ី និង ជីវចម្រុះ​សម្រាប់​កម្ពុជា​។ ជាមួយគ្នានេះ​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់ថា សម្រាប់​អ្នក​ដែល​ប្រើប្រាស់​ដី​ក្នុង​តំបន់ ២ គឺ​ត្រូវ​គោរព​តាម​ក្រឹត្យក្រម​ដែល​បាន​កំណត់ និង​ការប្រើប្រាស់​ជី​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ការបង្ក​ហានិភ័យ​ដល់​ជីវចម្រុះ​។​

​មុន​នឹង​បញ្ចប់ សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​ប្រកាស​ផងដែរ​ថា រាជរដ្ឋាភិបាល​បានកំណត់​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុង​ការការពារ​តំបន់ ៤០០​គីឡូម៉ែត្រ​ការ៉េ នៃ​តំបន់​រមនីយដ្ឋាន​អង្គរ តាមរយៈ​ការ​៖ ១/ ការកំណត់​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ដី និង​រក្សា​ឱ្យបាន​អត្តសញ្ញាណ​ជា​ខ្មែរ​ជា​អាទិភាព ដោយ​បាន​ណែនាំ​ឱ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, ស្ថាបត្យកម្ម និង​វិនិយោគិន ត្រូវ​រៀបចំ​ការគ្រប់គ្រង​ការសាងសង់​ឱ្យបាន​ស្រប​តាម​ការ​រចនាបទ​ខ្មែរ គ្រប់គ្រង​រូបភាព​ខាងក្រៅ និង​អនុញ្ញាត​ឱ្យមាន​ការធ្វើ​ទំនើបកម្ម និង​ទាន់សម័យ ដោយ​ត្រូវ​កំណត់​ផែនការ​សម្រាប់​រៀបចំ​ភូមិ​ក្នុង​រយៈពេល ៥០​ឆ្នាំ​មុខ​។​

​សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​បង្ហាញ​ការគាំទ្រ​ចំពោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ ដែល​បាន​ដាក់ចេញ​នូវ​សមរភូមិ​ការងារ​សំខាន់ៗ ទាំង ៥ របស់​ក្រសួង ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​សមិទ្ធផល​សម្រេចបាន​នា​ពេលកន្លងមក ព្រមទាំង​ការតម្រង់ទិស​ឆ្ពោះទៅ​រក​ចក្ខុវិស័យ​កម្ពុ​ជា​ឆ្នាំ ២០៥០ ប្រកប​ដោយ​ភាពជាក់ស្តែង និង ប្រាកដនិយម​។ ក្នុងនោះ​សមរភូមិ​ទាំង ៥​រួមមាន​៖ ១/ ការរៀបចំ​ផ្ទះសម្បែង​ឱ្យ​រៀបរយ​, ២/ ការកាត់បន្ថយ និង​លុបបំបាត់​បញ្ហា​ចម្រូងចម្រាស​ក្នុងសង្គម​, ៣/ ការកសាង និង​ពូន​ជ្រំ​រដ្ឋបាល​សាធារណៈ​ទំនើប ឆ្លាត​វៃ និង​វាងវៃ​, ៤/ ការងារ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម និង ៥/ ស្ថាបត្យកម្ម​ខ្មែរ​នា​សហ​សម័យ​កម្ពុជា​។ ឆ្លៀត​ក្នុង​ឱកាស​នេះ សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អនុវត្ត​ការងារ​បន្ត​លើ​សមរភូមិ​ការងារ​របស់​ខ្លួន ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​សម្រេចបាន​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត ។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com