ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ពិធី​សំណេះសំណាល និង​បន្ត​សកម្មភាព​មនុស្សធម៌​.​ចែក​ស្បៀង​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

​ពិធី​សំណេះសំណាល និង​បន្ត​សកម្មភាព​មនុស្សធម៌​.​ចែក​ស្បៀង​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

ខេត្ត​ពោធិ៍សាត់ ៖ ម្សិលមិញ​ថ្ងៃ​ព្រហស្បតិ៍​ត ៦​កើត ខែ​ក​ត្ដិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ លោក អុឹង គឹម​លាង អភិបាលរង​ខេត្ត​ពោធិ៍សាត់ ជា​ដំណាង​ដ៍​ខ្ពង់ខ្ពស់​លោក ម៉ៅ ធនិន អភិបាល​នៃ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ដឹកនាំ​ក្រុម​ការងារ​មន្ត្រីរាជការ​នៃ​ស្ថាប័ន​មន្ទីរ​ពាក់ព័ន្ធ និង​នាំយក​នូវ​អំណោយ​មនុស្សធម៌​ដើម្បី​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​គ្រោះមហន្ដរាយ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​បាកាន ។​

​ពិធី​សំណេះសំណាល និង​ចែក​ស្បៀង​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​ទុក្ខ​នៅ​ជីវភាព ដោយ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង​ខាងលើ ធ្វើឡើង​ក្នុង​បរិវេណ​អនុវិទ្យាល័យ​អូរ​តា​ប៉ោង ស្ថិតនៅ​ឃុំ​អូរ​ប៉ោង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ។​

​ក្នុងឱកាស​នោះ​លោក អ៊ឹង គឹម​លាង អភិបាលរង​ខេត្ត​ពោធិ៍សាត់ រួម​ទាំង​ម្ចាស់​សប្ប​រសធម៌​ដែល​បាន​ចូល​ផ្ទាល់ មានប្រសាសន៍​សំណេះសំណាល​ជា​ចម្បង សូម​ឲ្យ​វត្ថុ​ស័ក​សិទ្ធ​ឃុំគ្រង​បងប្អូន​ទាំងអស់​គ្នា ជាពិសេស​សូម​មាន​ការ​ប្រយ័ត្ន​ខ្ពស់​ផ្នែកអនាម័យ ដើម្បី​រក្សា​សុខ​ភាព​គ្រប់​ឧបស័គ បន្ទាប់​គ្រោះ​ជំនន់​ទឹកភ្លៀង​បាន​ស្រក​ទៅហើយនោះ​ក្ដី ម្យ៉ាង​ទៀត​នោះ​បើ​ទោស​ជា​អំណោយ​មនុស្សធម៌​បន្តិច​បន្ទួ​ច ប៉ុន្តែ​គ្រាន់​បាន​ជួយ​សម្រួលការ​បន្ធូ​រ​បញ្ហា​ជូន​បងប្អូន​បាន​ខ្លះៗ នេះ​ជា​ការជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com