ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

រដ្ឋបាល​ខេត្ត​ជូនដឹណឹង​ដល់​ពលរដ្ឋ​អោយ​រុះរើ​សំណង់​រំលោភ​លើ​ដី​ផ្លូវ ដី​ចំណី​ផ្លូវ អូរ ប្រឡាយ និង​ស្ទឹង ជាបន្ទាន់​

រដ្ឋបាល​ខេត្ត​ជូនដឹណឹង​ដល់​ពលរដ្ឋ​អោយ​រុះរើ​សំណង់​រំលោភ​លើ​ដី​ផ្លូវ ដី​ចំណី​ផ្លូវ អូរ ប្រឡាយ និង​ស្ទឹង ជាបន្ទាន់​

សៀមរាប​៖ បើ​យោង​តាម​សេចក្ដីសម្រេច​របស់​គណៈ​កម្ម​ការ​អន្តរក្រសួង​ស្តីពី​ការ​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២០ និង​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២០ លើ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ រដ្ឋបាលខេត្ត បាន​ពិនិត្យឃើញ​ថា​មាន​សំណង់​លំនៅឋាន តូប​លក់ដូរ របង និង​សំណង់​ការ​ផ្សេងៗ​ទៀត របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន បាន​សាងសង់​រំលោភ​លើ​ដី​ផ្លូវ ដី​ចំណី​ផ្លូវ អូរ ប្រឡាយ និង​ស្ទឹង ដែល​ចាំបាច់​ត្រូវ ធ្វើការ​រុះរើ ជាបន្ទាន់ ដើម្បី​សម្រួល​ដល់​ការងារ​ស្ថាបនា​ផ្លូវ​ស្របតាម​ផែនការ​ដែល​បាន​គ្រោងទុក​។​

​បន្ទាប់ពី​បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នា​ពេលកន្លងមក រដ្ឋបាល​ខេត្ត​សង្កេតឃើញថា​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​នឹង​កំពុង​រុះរើ​សំណង់​នានា ដែល​ស្ថិត​លើ​ដី​ចំណី​ផ្លូវ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​មិនទាន់​បាន​រុះរើ​សំណង់​របស់​ខ្លួន​នៅឡើយ​។ ដូចនេះ រដ្ឋបាលខេត្ត សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ​ដែល មាន​សំណង់​រំលោភ​លើ​ផ្លូវ ដី​ចំណី​ផ្លូវ អូរ ប្រឡាយ និង​ស្ទឹង​សៀមរាប​ដែល​មិនទាន់​បាន​រុះរើ ត្រូវ ធ្វើការ​រុះរើ​ដោយ​ខ្លួនឯង និង​អនុវត្ត​តាម​ប្លង់​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​(LMAP) ដែល​ក្រុមការងារ បច្ចេកទេស​កំពុង​ពិនិត្យ និង​វាស់វែង​ជូន មុន​នឹង​រដ្ឋបាល​ខេត្ត​ចាត់វិធានការ​រុះរើ​តាម​ពេលវេលា​កំណត់ ក្នុង​សេចក្តីជូនដំណឹង​លេខ​១៣២០/២០ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ត តាម​នីតិវិធី និង​ច្បាប់​ជា​ធរមាន​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត និង​បាត់បង់​សម្បត្តិរ​នស់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ​។

​រដ្ឋបាល​ខេត្ត​សៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ដែល​ជា​ម្ចាស់​សំណង់​រំលោភ​លើ​ដី​ផ្លូវ ដី​ចំណី​ផ្លូវ អូរ ប្រឡាយ និង​ស្ទឹង ចូលរួម​អនុវត្ត​ដោយ​ធ្វើកា​រុះរើ​សំណង របស់​ខ្លួន​ឱ្យបាន​ឆាប់​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ព័ត៏មាន​បឋម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com