ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ហុងគ្រី​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ហុងគ្រី​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ហុងគ្រី​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ហុងគ្រី​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​

នា​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ហុងគ្រី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។​

​នៅក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​ភាពជា​អ្នក​ដឹកនាំ​របស់​សម្ដេច​បវរ​ធិបតី​ដែល​បាន​ដាក់ចេញ និង​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដែល​បាន និង​កំពុង​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ឡើង និង​ធានាបាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាព​ធន់​។ ជាមួយគ្នា​នោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​គូសបញ្ជាក់​ពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ និង យូរអង្វែង​រវាង​ហុងគ្រី និង​កម្ពុជា ដោយ​ឯកឧត្តម​បាន​ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។ នៅក្នុង​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ធុរកិច្ច​រវាង​ប្រទេស​ទាំង​ពីរ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ក៏​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការលើកទឹកចិត្ត​ឱ្យ​វិនិយោគិន​ហុងគ្រី​សិក្សា​ស្វែងយល់ និង​ពង្រីក​ឱកាស​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា ឱ្យ​កាន់តែ​ច្រើន​។

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណងមិត្តភាព ជា​ប្រពៃណី និង​ទំនាក់ទំនង និង​សហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ រវាង​ប្រទេស​ទាំង​ពីរ និង​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​រវាង​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ តាមរយ​:​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ជាន់ខ្ពស់ និង​យន្តការ​ពិគ្រោះ​យោបល់​ទ្វេភាគី ដោយ​សម្ដេច​បាន​គូសបញ្ជាក់ថា យន្តការ​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ទាំង​ពីរ ជា​យន្តការ​មួយ​ដែល​នឹង​ជួយ​ពង្រឹង​និង​ពង្រីក​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​។​

​សម្ដេច​បវរ​ធិបតី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​ពិភាក្សា​អំពី​ការ​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​អាទិភាព​មួយចំនួន ជាអាទិ៍​៖ ពាណិជ្ជកម្ម​និង​វិនិយោគ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និង​វិស័យ​ធនធានទឹក និង​ធា​រាស្ត្រ ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com