ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្តេច​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ កងទ័ពជើងគោក ត្រៀម​លក្ខណៈ​ចូលរួម​គាំទ្រ​ដល់​កងរាជអាវុធហត្ថ និង​កង​នគរបាលជាតិ ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​បទល្មើស​នានា​

សម្តេច​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ កងទ័ពជើងគោក ត្រៀម​លក្ខណៈ​ចូលរួម​គាំទ្រ​ដល់​កងរាជអាវុធហត្ថ និង​កង​នគរបាលជាតិ ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​បទល្មើស​នានា​

នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ ៣០​ឆ្នាំ ថ្ងៃ​បង្កើត​កងពលតូច​លេខ​៧០ នៃ​កងទ័ព​ជើងគោក ។ សម្តេច​បវរ​ធិបតី បាន​កោតសរសើរ ចំពោះ​សកម្មភាព​ដ៏​រស់​រវើក ស្មោះត្រង់​របស់​ថ្នាក់ដឹកនាំ និង​មេបញ្ជាការ​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​នាយទាហាន នាយទាហានរង ពលទាហាន ទូ​ទាំង​កងពល​តូ​ចលេ​ខ​៧០ ក្នុង​បុព្វហេតុ​រួមចំណែក​អភិវឌ្ឍ​កម្ពុជា និង​ការចូលរួម​ថែរក្សា​ការពារ​ដល់​សុខសន្តិភាព ស្ថិរភាព​ជាតិ សណ្ដាប់ធ្នាប់​សង្គម ដែល​ស័ក្តិសម ជា​ទីពឹង​របស់​ប្រជាជន និង​សង្គម​ជាតិ​កម្ពុជា ។​

​ក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិក​នោះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​សង្កត់​បញ្ជាក់ថា កងយោធពល​ខេមរភូមិន្ទ មិន​ត្រឹមតែ​ជា​កម្លាំង​ស្នូល ទទួល​រ៉ាប់រង​ការងារ​ថែរក្សា ការពារ​បូរណភាព​ទឹកដី និង​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ក្លាយខ្លួន​ជា​កម្លាំង​យ៉ាងរឹងមាំ​ជួយ​រក្សា​សន្តិភាព​នៅ​បណ្តា​ប្រទេស​មួយចំនួន តាម​ការស្នើ​របស់​អង្គការសហប្រជាជាតិ ដែល​គិត​ចាប់តាំងពី​ឆ្នាំ​២០០៥ មកដល់ពេលនេះ កងទ័ព​មួក​ខៀវ​កម្ពុជា​ប្រមាណ​ជិត​១​ម៉ឺន​នាក់ ទៅកាន់​១០​ប្រទេស ដើម្បី​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ពិភពលោក ។ ទន្ទឹមនេះ ខណៈ​ដែល​មាន​ប្រទេស​មួយចំនួន​កំពុង​ជួប​បញ្ហា​សង្គ្រាម និង​អសន្តិសុខ សម្តេច​មហា​បរ​វ​ធិបតី បានលើកឡើង​ពី​ភាពចាំបាច់​ដល់​ការថែរក្សា​សុខសន្តិភាព​ឱ្យបាន​ជា​ដាច់ខាត​នៅ​កម្ពុជា ព្រោះនេះ​ជា​មូលដ្ឋានគ្រឹះ​សំខាន់បំផុត​សម្រាប់​ការអភិវឌ្ឍ និង​ភាពសុខសាន្ត​របស់​ប្រជាជន ជាមួយនឹង​ការចូលរួមចំណែក​ដ៏​សំខាន់​ពី​សំណាក់​កងទ័ព ដែល​ជា​តួអង្គ​មួយ​ទាំង​ក្នុង​ការបង្កើត​សង្គ្រាម បញ្ចប់សង្គ្រាម និង​ការពារ​សុខសន្តិភាព ។

​សម្តេច​មហា​បរ​វ​ធិបតី​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា តែង​យកចិត្តទុកដាក់​ជានិច្ច​ចំពោះ​ប្រជាជន ក៏ដូចជា​កងទ័ព​កម្ពុ​ជា​ដែល​កំពុង​ស្នាក់នៅ និង​បំពេញ​បេសកកម្ម​នៅក្នុង​បណ្តា​ប្រទេស​ដែល​កំពុង​មាន​សង្គ្រាម ។ ជាពិសេស ក្នុង​ពេល​ថ្មីៗ​នេះ សម្តេច​បវរ​ធិបតី បាន​បញ្ជា​ឱ្យ​ផ្អាក​ការបញ្ជូន​និស្សិត​ខ្មែរ​ទៅ​ធ្វើ​កម្មសិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល និង​បាន​ណែនាំ​ឱ្យ​តាមដាន​ជាប់​ជាប្រចាំ​ពី​សុវត្ថិភាព​របស់​និស្សិត​ខ្មែរ​ដែល​កំពុង​ស្នាក់នៅ​ប្រទេស​អ៊ីស្រាអែល​ចំនួន ២២០ នាក់ និង​ត្រៀម​ផែនការ​មួយ​ចំនួន​ក្នុង​ករណី​ចាំបាច់ ពិសេស​សម្រាប់​អ្នករស់នៅ​ក្នុង​តំបន់​ដែល​មាន​ហានិភ័យ​ខ្លាំង​។ ជាមួយគ្នានេះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ផ្តល់​គោលការណ៍​ទៅ​ក្រសួង​ការពារជាតិ ពាក់ព័ន្ធ​កងទ័ព​មួក​ខៀវ​កម្ពុជា​នៅ​ប្រទេស​លី​បង់ ក្នុងករណី​មាន​ការជម្លៀស​កម្លាំង​ចេញពី​តំបន់​មាន​សង្គ្រាម ដោយ​ធ្វើយ៉ាងណា​ធានា​ឱ្យបាន​សុវត្ថិភាព​អាយុជីវិត​កងកម្លាំងរ​បស់​យើង​នៅ​ទីនោះ ។​

​ពាក់ព័ន្ធ​នឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​កងយោធពល​ខេមរភូមិន្ទ សម្តេច​បវរ​ធិបតី បានស្នើ​ក្រសួង​ការពារជាតិ បន្ត​យកចិត្តទុកដាក់​លើ​ការ​ហ្វឹកហ្វឺន​ជា​កត្តា​អាទិភាព ព្រោះ​ការហ្វឹកហ្វឺន​ជា​ការផ្ទេរ​បទពិសោធន៍ និង​ចំណេះដឹង​ក្នុង​ជួរ​កងទ័ព តាមរយៈ​ការពង្រឹង​ឯកសារ​យោធា​ចារ្យ និង​សាលា​ហ្វឹកហ្វឺន ជាពិសេស​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ ដែល​ផ្តល់​ផល​យ៉ាងហោច ៣ យ៉ាង គឺ​៖ ១. ដើម្បី​បំពេញ​លើ​យុទ្ធវិធី​សំខាន់ៗ ដោយ​ប្រើប្រាស់​អាវុធ​ធម្មជាតិ​ក្នុង​កាលៈទេសៈ​ចាំបាច់​, ២. ដើម្បី​រក្សា​សុខ​ភាពរឹងមាំ​, និង ៣. ដើម្បី​ចូលរួម​ភិរក្ស និង​ជំរុញ​ការផ្សព្វផ្សាយ​នូវ​ក្បាច់គុន​របស់​បុព្វបុរស​យើង ។

​សម្តេច​មហា​បរ​វ​ធិបតី បាន​បញ្ជា​ឱ្យ​កងទ័ពជើងគោក​ត្រៀម​លក្ខណៈ​ចូលរួម​គាំទ្រ​ដល់​កងរាជអាវុធហត្ថ និង​កង​នគរបាលជាតិ ដើម្បី​ទប់ស្កាត់​នូវ​រាល់​បទល្មើស​ធនធានធម្មជាតិ និង​បទល្មើស​នានា ។ សម្តេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា ដើម្បី​ធានា​ដល់​សន្តិសុខ​ជាតិ នាពេលខាងមុខ ដែល​ឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល​ស្ថានភាព​នៃ​បទល្មើស ទាមទារ​ឱ្យមាន​ការយកចិត្ត​ទុក​ខ្ពស់ និង​បង្កើន​ការអនុវត្ត​ច្បាប់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​បទល្មើស​ទាំងនោះ ដែល​នាំមក​នូវ​ហានិភ័យ និង​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com