ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​កំពង់ចាម បើក​វេទិកា​សាធារណៈ ដើម្បី​ដោះស្រាយ បញ្ហា​ប្រឈម និង​តម្រូវការ​របស់​ពលរដ្ឋ ចំនួន​១០​ករណី នៅ​សង្កាត់​កំពង់ចាម​

ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​កំពង់ចាម បើក​វេទិកា​សាធារណៈ ដើម្បី​ដោះស្រាយ បញ្ហា​ប្រឈម និង​តម្រូវការ​របស់​ពលរដ្ឋ ចំនួន​១០​ករណី នៅ​សង្កាត់​កំពង់ចាម​

(​កំពង់ចាម​) ៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​បើក​អង្គ​វេទិកាសាធារណៈ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​តម្រូវការ​នានា ចំនួន ១០​ករណី ដែល​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន បាន​លើកឡើង​នៅ​វត្ត​សុ​ទស្សនា​រាម ជ្រោយ​ថ្ម ស្ថិតក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។​

​ក្នុង​អង្គ​វេទិកា​នេះ​ដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​ការឆ្លើយតប​ចំពោះ សំណើរ សំណូមពរ និង​កង្វល់ ចំនួន​១០​ករណី ដែល​បងប្អូន​ប្រជាពលរដ្ឋ​បានលើកឡើង​រួមមាន បញ្ហា សំណង់ផ្ទះ​ត្រចៀកកាំ បញ្ហា​ប្រមូល​សំរាម​មិនបាន​ទៀងទាត់ បញ្ហា​លួច​បូម​ខ្សាច់​នៅពេល​យប់ បញ្ហា​សណ្តាប់ធ្នាប់​នៅ​ជុំវិញ​ផ្សារ​បឹង​កុក ថែម​ទាំង​ការ​យក​ផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម​ផ្ញើ​កង់ ម៉ូតូ និង​បញ្ហា​ក្រុម​ក្មេង​អនាថា​បន្ទោបង់​ពាសវាល​ពាសកាល ព្រមទាំង​មាន​ការស្នើសុំ​អំពូល​ភ្លើង​សូ​ឡា​បំភ្លឺ​ផ្លូវ​សាធារណៈ សុំ​បញ្ចុះ​តម្លៃប្រើប្រាស់​ទឹកស្អាត និង​សុំ​ថ្ម​មិច​ចាក់​ផ្លូវ​ដែល​កំពុង​រង​ការខូចខាត​។ ល​។ ដែល​ត្រូវបាន​ដោះស្រាយ​នៅនឹងកន្លែង​តែម្តង​។​

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែងថា រាជរដ្ឋាភិបាល​នីតិកាល​ទី ៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏ ខ្ពង់ខ្ពស់ របស់​សម្តេច​មហា​បប​រ​អធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ប្រទេស រយៈពេល​ជាង​មួយ​ឆ្នាំ​មកនេះ គឺ​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ និង បាន​ដាក់ចេញ​នូវ​គោលនយោបាយ​អទិភាព​ទាំង ៩​ចំណុច និង​វិធានការ​គន្លឹះ​ទាំង​៥ សំដៅ​ឆ្ពោះទៅ ការដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ការលើក​គុណភាព​ជីវភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើង​។​

​ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​ថា ដើម្បី​ឆ្លុះបញ្ចាំង​នៃ​ការដាក់ចេញ​នូវ​គោលនយោបាយ​នោះ គឺ​ត្រូវការ​មតិយោបល់ និង​ការវាយតម្លៃ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ត្រឡប់មកវិញ ចង់ដឹងថា​តើ​លទ្ធផល​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទទួលបាន​ពី​គោលនយោបាយ​នោះ​កម្រិតណា​។ ដូច្នេះ​ដើម្បី​ថ្នាក់ដឹកនាំ អាច​វាស់​ស្ទង់​ផ្ទៀងផ្ទាត់ ពី​លទ្ធផល​នោះ​បាន គឺ​ត្រូវ​ជួបជុំ​គ្នា​ដើម្បី​ធ្វើ​វេទិកា​សាធារណៈ​។​

​ជាមួយគ្នានេះ ចំពោះ​ការអនុវត្ត​ការងាររដ្ឋបាល របស់​រដ្ឋបាល​ខេត្ត ក៏ដូចជា​រាជរដ្ឋាភិបាល ផ្តោត សំខាន់​ទៅលើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ពាក់ព័ន្ធ​ទៅនឹង​ការផ្តល់សេវា ពាក់ព័ន្ធ ទៅ​នឹង​ការអភិវឌ្ឍន៍ ជាពិសេស​ផ្តោតទៅលើ​ការងារ ដែល​បម្រើ​សេចក្តី​តម្រូវការ​របស់​បងប្អូន ប្រជាពលរដ្ឋ ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com