ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ក្រុមហ៊ុន​ហុងដា នឹង​បន្ត​ពង្រីក​ការវិនិយោគ​របស់​ខ្លួន នៅ​កម្ពុជា​

ក្រុមហ៊ុន​ហុងដា នឹង​បន្ត​ពង្រីក​ការវិនិយោគ​របស់​ខ្លួន នៅ​កម្ពុជា​

រាជធានីភ្នំពេញ ៖ រសៀលថ្ងៃសុក្រ ទី២០ កញ្ញា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត លោក Minoru Kato នាយក​ប្រតិបត្តិ និង​ជា​អនុប្រធាន​ទទួលបន្ទុក​ផ្នែក​ម៉ូតូ នៃ​ក្រុមហ៊ុន HONDA MOTOR CO., LTD. ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

​ក្នុងឱកាស​នៃ​ជំនួប លោក Minoru Kato នាយក​ប្រតិបត្តិ និង​ជា​អនុប្រធាន​ទទួលបន្ទុក​ផ្នែក​ម៉ូតូ នៃ​ក្រុមហ៊ុន HONDA MOTOR CO., LTD. បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​ដោយ​សង្ខេប​អំពី​វឌ្ឍនភាព និង​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា តាមរយ​:​ក្រុមហ៊ុន N.C.X. Co., LTD ក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ ។​

​ទន្ទឹមនឹងនេះ​លោក​នាយក​ប្រតិបត្តិ​បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្ដោត​ការយកចិត្តទុកដាក់​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​តែងតែ​ផ្ដល់​ការគាំទ្រ លើកទឹកចិត្ត និង​ជួយ​សម្របសម្រួល​ឱ្យ​ក្រុមហ៊ុន​ទទួលបាន​ជោគជ័យ​ដូច​ពេល​បច្ចុប្បន្ន​នេះ​។

​លោក​នាយក​ប្រតិបត្តិ​បាន​ប្ដេជ្ញាចិត្ត​ក្នុង​អនុវត្តតាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល និង​បន្ដ​កិច្ច​សហការ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​បាន​គោរព​ជម្រាប​ជូន​អំពី​ផែនការ​ពង្រីក​ការវិនិយោគ និង​អាជីវកម្ម​បន្ថែម​ទៀត​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​។​

​សម្ដេច​ធិបតី​បាន​អបអរសាទរ​ចំពោះ​វឌ្ឍនភាព និង​ជោគជ័យ​របស់​ក្រុមហ៊ុន​ទាំង​នៅ​កម្ពុជា និង​នៅតាម​បណ្ដា​ប្រទេស​លើ​ពិភពលោក ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេចចិត្ត បណ្ដាក់ទុន​វិនិយោគរ​បស់​ក្រុមហ៊ុន នៅ​កម្ពុជា​ក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ ដែល​នេះ​ជា​ការចូលរួមចំណែក​យ៉ាង​សំខាន់​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច នៅ​កម្ពុជា តាមរយៈ​ការបង្កើន​សមត្ថភាព​ជំនាញ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា និង​ការបង្កើត​ការងារ ។

​ជាមួយគ្នានេះ សម្ដេច​ធិបតី​ក៏​បាន​គូសបញ្ជាក់​ពី​ការផ្ដោត​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ដោយ​បាន​ដាក់ចេញ​នូវ​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​កម្ពុជា និង​គោលនយោបាយ​អនុគ្រោះ និង​លើកទឹកចិត្ត​មួយចំនួន​ចំពោះ​ការវិនិយោគ​លើ​ការបង្កើត​រោងចក្រ​ដំឡើង​និង​ផលិត​យានយន្ត​នៅ​កម្ពុជា​។​

​សម្ដេច​ធិបតី​ក៏​បាន​គូសបញ្ជាក់​ពី​ការបន្ត​គាំទ្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន​នៅ​កម្ពុជា និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​ផលិត​គ្រឿង​បង្គុំ​ក្នុងប្រទេស​កម្ពុជា​ឱ្យបាន​ច្រើន​ថែម​ទៀត​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com