ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០

​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​សុក្រ ទី​១៣ កញ្ញា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប ជាមួយ​គណៈប្រតិភូ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​មហា​អនុ​តំបន់​មេគង្គ លើក​ទី​៦ (GMS EMM-6) ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ Fatima Yasmin អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប លោកជំទាវ Fitima Yasmin អនុប្រធាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​មហា​អនុ​តំបន់​មេគង្គ លើក​ទី​៦ (GMS EMM-6) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​កម្ពុជា ដែល​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​មហា​អនុ​តំបន់​មេគង្គ ចំនួន​ពីរលើក និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​កិច្ចប្រជុំ GMS EMM-6 នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៤ ដែល​ប្រព្រឹត្តទៅបាន​យ៉ាង​ល្អប្រសើរ ជាមួយ​នឹង​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​។

​សម្ដេច​ធិបតី​បាន​អបអរសាទរ​ចំពោះ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​កិច្ចប្រជុំ GMS EMM-6 ដែល​នឹង​រួមចំណែក​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ GMS សម្រាប់​អនាគត​កាន់តែ​បៃតង និង​ចីរភាព​។ សម្ដេច​ធិបតី​បាន​អរគុណ​ធនាគារ ADB ដែល​បាន​ជួយ​គាំទ្រ​ដល់​ប្រទេស GMS និង​កម្ពុជា និង​បាន​សម្របសម្រួល​ដល់​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ក្នុង​កិច្ចប្រឹងប្រែង​ការពារ​បរិស្ថាន និង​ចីរភាព ព្រមទាំង​គូសបញ្ជាក់ថា បញ្ហា​បរិស្ថាន គឺជា​ការ​ប្រឈម​រួម ដែល​តម្រូវ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។ ជាមួយគ្នានេះ សម្ដេច​ធិបតី​បាន​លើកឡើង​អំពី​គោលនយោបាយ អាទិភាព និង​គំនិត​ផ្តួចផ្តើម​ជាច្រើន​របស់​រាជរដ្ឋាភិបាល ក្នុង​កិច្ច​ការពារ​បរិស្ថាន ប្រកបដោយ​ចីរភាព ភាព​ធន់ និង​បរិយាប័​ន្ន ដែល​មាន​ដូចជា គោល​នយោបាយ​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០ ការជំរុញ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ឱ្យបាន​៧០% នៅ​ឆ្នាំ​២០៣០ យុទ្ធនាការ​ដាំ​ដើមឈើ​១​លាន​ដើម​ក្នុង​មួយ​ឆ្នាំ ការបញ្ឈប់​ការផ្ដល់​អាជ្ញាប័ណ្ណ​ថ្មី​ដល់​រោងចក្រ​ផលិត​ថាមពល​ដើរ​ដោយ​ធ្យូង​ថ្ម និង​ការដាក់ចេញ​នូវ​គោលនយោបាយ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា ជាដើម​។

​លោកជំទាវ Fitima Yasmin បាន​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ និង​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​បរិយាប័​ន្ន និង​មាន​ភាព​ធន់​នឹង​អាកាសធាតុ ដែល​តាមរយៈ​គំនិត​ផ្តួចផ្តើម​ទាំងនោះ លោកជំទាវ​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អព្យាក្រឹត​កាបូ​ន នៅ​ឆ្នាំ​២០៥០ ខាងមុខ​។ លោកជំទាវ​ក៏បាន​គូសបញ្ជាក់​បន្ថែមថា ធនាគារ ADB នឹង​បន្ត​គាំទ្រ និង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​បណ្ដា​ប្រទេស GMS រួម​ទាំង​កម្ពុជា ដើម្បី​រួមគ្នា​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ និង​ធានា​ចីរភាព​បរិស្ថាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com