ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា អញ្ជើញប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល​នៅ​កម្ពុជា ឆ្នាំ​២០២៤-២០៣៥”

សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា អញ្ជើញប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល​នៅ​កម្ពុជា ឆ្នាំ​២០២៤-២០៣៥”

រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ឧសភា ២០២៤ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល​នៅ​កម្ពុជា ឆ្នាំ​២០២៤-២០៣៥” ។

ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល គឺជា​ការប្តេជ្ញា​របស់​ប្រទេស​នានា​ក្នុង​ពិភពលោក ដែល​ជា​សមាជិក​នៃ​អង្គការ​សុខភាព​ពិភពលោក ក្នុង​គោលបំណង​ផ្តល់​សេវា​ថែទាំ​សុខភាព​ដែល​មាន​គុណភាព ប្រកបដោយ​សមធម៌ ដល់​ពលរដ្ឋ​ទាំង​អស់ ដោយ​មិន​មាន​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ ។

ការប្តេជ្ញា​ជា​សកល​នេះ ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (​គោលដៅ​ទី​៣ ស្តី​ពី​ការធានា​ឱ្យបាន​នូវ​សុខភាព​ល្អ និង​លើកកម្ពស់​សុខុមាលភាព​សម្រាប់​ពលរដ្ឋ​គ្រប់​វ័យ​) ។ ជា​ការឆ្លើយតប​ដើម្បី​ឆ្ពោះទៅ​រក​ការ​គ្របដណ្តប់​សុខភាព​ជា​សកល រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ដាក់ចេញ​នូវ​កម្មវិធី​អាទិភាព​ចំនួន​២ គឺ​ទី​១- ការពង្រីក​ការ​គ្របដណ្តប់​នូវ​កម្មវិធី​មូលនិធិ​សមធម៌​ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ មាន​ចំនួន​ជាង ៤៥​ម៉ឺន​គ្រួសារ ស្មើ​នឹង​សមាជិក​សរុប​ជាង ១,៥​លាន​នាក់ ដែល​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កាលពី​ខែ​តុលា ឆ្នាំ​២០២៣ និង ទី​២- ការពង្រីក​របប​ថែទាំ​សុខ​ភាព​នៃ​បេឡា​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ដល់​សមាជិក​គ្រួសារ​និង​អ្នក​នៅ​ក្នុង​បន្ទុក ប្រមាណ​ជាង ៣​លាន​នាក់ ។​

​មូលធន​មនុស្ស មាន​សុខភាព​ល្អ និង​គុណភាព​ខ្ពស់ គឺជា​ទ្រព្យសកម្ម​ជាតិ​ដ៏​មានតម្លៃ និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ។ ការលើកកម្ពស់​សុខភាព និង​សុខុមាលភាព​ប្រជាជន គឺជា​អាទិភាព​មួយ ក្នុងចំណោម​អាទិភាព​ទាំង​៥ ដែល​រាជរដ្ឋាភិបាល​ផ្តោតលើ សម្រាប់​ការអភិវឌ្ឍ​មូលធន​មនុស្ស ដោយ​មាន​គោលដៅ​យុទ្ធសាស្ត្រ​ផ្តោតលើ​ការបន្ត​កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​បណ្តាលមកពី​ជំងឺមិនឆ្លង​ចម្បងៗ និង​ការលើកកម្ពស់​សុខភាព​បន្ត​ពូជ សុខភាព​ទារក កុមារ និង​មាតា ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com