ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ អនុប្រធាន​ជាន់ខ្ពស់ និង​ជា​នាយក​គ្រប់គ្រង​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ អនុប្រធាន​ជាន់ខ្ពស់ និង​ជា​នាយក​គ្រប់គ្រង​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ពុធ ៤​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៧៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក Brian D. McFeeters អនុប្រធាន​ជាន់ខ្ពស់ និង​ជា​នាយក​គ្រប់គ្រង​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ក្នុងឱកាស​នៃ​ជំនួប​នេះ លោក Brian D. McFeeters អនុប្រធាន​ជាន់ខ្ពស់ បាន​សម្ដែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក អនុញ្ញាត​ឱ្យ​រូបលោក និង​គណៈប្រតិភូ​បាន​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​លោក​អនុប្រធាន​ជាន់ខ្ពស់ ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​។ លោក​អនុប្រធាន​ជាន់​ខ្ពស់​ក៏​បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិបតី​ថា ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ដែល​តំណាងឱ្យ​ក្រុមហ៊ុន​ធំៗ ប្រមាណ​១៧ ដែលមាន​ប្រតិបត្តិការ​អាជីវកម្ម​លើ​វិស័យ​បច្ចេកវិទ្យា​ទំនើប បណ្ដាញ​ផ្សព្វផ្សាយ​សង្គម ទេសចរណ៍ ហិរញ្ញវត្ថុ ថាមពល ផ្សារ​លក់រាយ និង​កម្មន្តសាល ថាមពល ធានារ៉ាប់រង ដែល​ក្នុងនោះ​មាន​ក្រុមហ៊ុន​ដូចជា Fedex Express, ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Master Card, ក្រុមហ៊ុន Visa Card, ក្រុមហ៊ុន Meta (Facebook) , ក្រុមហ៊ុន​ADM, ក្រុមហ៊ុន Chevron និង​ក្រុមហ៊ុន Manulife ជាដើម ។​ល​។ បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍ និង​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​ទៀត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​ស្នើសុំ​ស្វែង​យល់​បន្ថែមទៀត អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការវិនិយោគ​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្ដែង​នូវ​ការ​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​បោះទុន​វិនិយោគ​នៅ​កម្ពុជា ក៏ដូចជា​ចំណាប់អារម្មណ៍​របស់​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន (US-ABC) ក្នុង​ការពង្រីក​ការវិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត ក្នុងនោះ​សម្ដេច​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​យ៉ាង​សំខាន់​របស់​វិស័យ​ឯកជន ដែល​មិន​ត្រឹមតែ​រួមចំណែក​ដល់​ការកសាង​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ប៉ុណ្តោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើរតួ​យ៉ាង​សកម្ម នៅ​ក្នុង​ការលើកកម្ពស់​ការទូត​នៃ​ទំនាក់ទំនង​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​។

​សម្ដេច​ធិបតី​ក៏​បាន​គូសបញ្ជាក់​ជូន​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន (US-ABC) អំពី​ការដាក់ចេញ​នូវ យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល និង​ក្របខ័ណ្ឌ​គោលនយោបាយ​គាំទ្រ​ដល់​ការវិនិយោគ​របស់​រាជ​រដ្ឋាភិបាល តាមរយ​:​ការផ្តល់​នូវ​បរិស្ថាន​វិនិយោគ​អំណោយផល ជាមួយនឹង​ការធានា​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​សណ្តាប់ធ្នាប់​សង្គម និង​ជា​ពិសេស ជាមួយ​នឹង​គោលនយោបាយ​នៃ​ការផ្ដល់​នូវ​ការលើកទឹកចិត្ត សម្រាប់​វិនិយោគិន និង​ការដាក់ចេញ​នូវ​គំនិត​ផ្ដួចផ្ដើម​នៃ​គំរូ​អាជីវកម្ម​ថ្មីៗ ដូចជា គំរូ​ថ្មី​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស តាម​ប្រភេទ​ឧស្សាហកម្ម និង​តម្រូវការ​របស់​ប្រទេស​នីមួយៗ​។

​សម្ដេច​ធិបតី​ក៏​បាន​លើកទឹកចិត្ត​ឱ្យ ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន (US-ABC) បន្ត​កិច្ចសហការ​ជាមួយនឹង​ក្រសួង​-​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា ក្នុង​ការដាក់ចេញ និង​រៀបចំ​ផែនការ ដើម្បី​អនុវត្ត​ឱ្យចេញ​ជា​សកម្មភាព​ជាក់ស្ដែង​ក្នុង​ការលើកកម្ពស់​ទំនាក់​ទំនង ក៏​ដូចជា​ការវិនិយោគ​លើ​វិស័យ​ឯកជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com