ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អនិច្ចារ​ក្មេងប្រុស​ស្រី​លង់ទឹក​ក្នុង​១​ថ្ងៃ​ស្លាប់​៣​នាក់​នៅ​ខេត្ត​កំពង​ធំ​

អនិច្ចារ​ក្មេងប្រុស​ស្រី​លង់ទឹក​ក្នុង​១​ថ្ងៃ​ស្លាប់​៣​នាក់​នៅ​ខេត្ត​កំពង​ធំ​

កំពង់ធំ ៖ ក្មេង​ប្រុស​ស្រី​លង់ទឹក​យ៉ាង​អាណោចអាធម្ម​កាលពី​វេលា​ម៉ោង ១០​និង​៣០ នាទី ថ្ងៃ​ពុធ​៦​កើត ខែ​ជេស្ឋ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​ថ្ងៃ​ទី ២៧ ខែ​ឧសភា ឆ្នាំ ២០២០ នៅ​ភូមិ​ទួល​ចាន់ ឃុំ​តាំង ក្រសាំង ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។​
​ករណី​ទី​១= សព​ក្មេង ១ ឈ្មោះ ឈ្មោះ ម៉ៅ ស្រី​ម៉ាស់ ភេទ​ស្រី អាយុ​១៤ ឆ្នាំ ជនជាតិខ្មែរ​។ ២.​ឈ្មោះ ម៉ៅ ស្រី​កា ភេទ​ស្រី អាយុ​១៣​ឆ្នាំ ជនជាតិខ្មែរ​។​

​តាម​ការរៀបរាប់​របស់​ឪពុក និង​ម្ដាយ​របស់​សព​បាន​បញ្ជាក់​ថា​÷​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ៩​និង​៣០ នាទី កូនស្រី​ខ្ញុំ​ទាំង​ពីរ​នាក់​បាន​ទៅ​ឃ្វាលគោ​ជាមួយ​ខ្ញុំ ហើយ​បាន​ដេញ​គោ​អោយ​វា​ស៊ី​ស្មៅ នៅ​ម្ដុំ​បឹង​ពពេល រហូតដល់​ម៉ោង​១០​និង​៣០​នាទី​ក៏​ស្រាប់តែ​ឈ្មោះ ណុល នេ​ត បាន​រត់​មក​ប្រាប់​ខ្ញុំ​ថា ពូៗ​កូន​ពូ​ឯង មី​កា បាន​លង់ទឹក ខ្ញុំ​លឺដូចនេះ​ក៏​បាន​នាំ​ឈ្មោះ ចេ​ន ទឹម ភេទ​ប្រុស និង​មាន​មនុស្ស​ជាច្រើន​ទៀត​ជិះ​ម៉ូតូ​ទៅ​ដល់​កន្លែងកើតហេតុ ហើយ​ខ្ញុំ​ក៏​ចុះ​មុជទឹក​រាវរក​និង​ពឹង​អោយ​បងប្អូន​ជួយ​ចុះ​ទឹក​រាវរក​បាន​ប្រហែល​១០​នាទី​ក្រោយមក ក៏​ឃើញ​កូនស្រី​ខ្ញុំ​ឈ្មោះ​ម៉ៅ ស្រី​កា បន្ទាប់មក​ទើប​ខ្ញុំ​រក​ឃើញ​ឈ្មោះ​ម៉ៅ ស្រី​មាស ទោះ​ខំ​នាំគ្នា​ធ្វើ​ចលនា រលាក់​ចុះឡើង​យ៉ាងណា​ក៏​នៅតែ​មិន​ដឹង​ខ្លួន ខ្ញុំ​ក៏​អោយ​គេ​ឌុប​ម៉ូតូ​យក​ទៅ​មណ្ឌល​សុខភាព​ទាំងពី​នាក់ គ្រូពេទ្យ​បាន​ដាក់​ខ្យល់​អុកស៊ីសែន​ទាំង​ពីរ​នាក់​បាន​ប្រហែល​២០​នាទី រហូត ដល់​១១​និង​០០​នាទី គ្រូពេទ្យ​បាន​ប្រាប់​ខ្ញុំ​ថា គ្មាន​សង្សឹម​ទេ ផុត​អស់ ហើយ បន្ទាប់​មក​ខ្ញុំ​ក៏​ដឹក​សព​កូនស្រី​ទាំង​ពីរ​នាក់​តាម​រថយន្ត​ពេទ្យ​មណ្ឌល​សុខភាព​តាំង ក្រសាំង​មក​ផ្ឋះ​វិញ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​ករណី​ទី​២ =​ក្មេងប្រុស​ឈ្មោះ យ៉ង់ ឆានុ​ន ភេទ​ប្រុស អាយុ​៦​ឆ្នាំ លង់ទឹក​ស្លាប់​កាលពី​វេលា​ម៉ោង​១០:០០​នាទី​ស្ថិតនៅ​ភូមិ​ក្បាលដំរី ឃុំ​ទំរីង ស្រុក​សណ្តាន់​។ មូលហេតុ​:​ក្មេង​រងគ្រោះ​ចុះ​មុជទឹក​ស្រះ​ក្រោយ​ផ្ទះ​ពេល​ឪពុកម្តាយ​មិន​នៅ​។​

​ករណី​ទាំង​២​លើក មនុស្ស​ស្លាប់​ដោយសារ​លង់ទឹក ៣​នាក់ សព​ត្រូវបាន​ឪពុក​ម្ដាយ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។​
​ប៊ុន រិទ្ធី​

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com