ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

នាយករដ្ឋមន្ត្រី​កម្ពុជា និង​អា​រ៉ាប៊ីសាអូឌីត ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី បន្ថែមទៀត​

នាយករដ្ឋមន្ត្រី​កម្ពុជា និង​អា​រ៉ាប៊ីសាអូឌីត ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី បន្ថែមទៀត​

នា​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ព្រះអង្គម្ចាស់ Mohammed Bin Salman Bin Abdulaziz Al Saud រជ្ជទាយាទ និង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអូឌីត ក្នុងឱកាស​នៃ​ការចូលរួម​ក្នុង “​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​” នៅ​ទីក្រុង​រី​យ៉ាដ ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអូឌីត ។​

​ក្នុង​កិច្ច​ជំនួប​នេះ ព្រះអង្គម្ចាស់​នាយករដ្ឋមន្ត្រី បាន​អបអរសាទរ​ចំពោះ សម្តេច​ធិបតី ក្នុងឱកាស​នៃ​ការ​ចូល​កាន់​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ព្រមទាំង​បាន​ជម្រាបជូន សម្តេច​ធិបតី អំពី​ទិសដៅ​ប្រកបដោយ​សក្តានុពល​ក្នុង​ការលើកកម្ពស់​ទំនាក់​ទំនង​រវាង​កម្ពុជា​-​អា​រ៉ាប៊ីសាអូឌីត សំដៅ​ឈាន​ទៅ​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់​មួយ​ចំនួន ជាអាទិ៍ វិស័យ​ពាណិជ្ជកម្ម​, វិនិយោគ​, ថាមពល និង​វិស័យ​សក្តានុពល​ដទៃទៀត ដើម្បី​សម្រេចបាន​នូវ​ផលប្រយោជន៍​រួម​សម្រាប់​ប្រទេស និង ប្រជាជន​ទាំង​ពីរ ។

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ចូលរួម​អបអរសាទរ​ចំពោះ​ជោគជ័យ​របស់​អា​រ៉ាប៊ីសាអូឌីត ក្នុងការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ “​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​” ជា​លើកដំបូង​នេះ និង​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​-​អា​រ៉ាប៊ីសាអូឌីត ដូច​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ការសម្រេច​បង្កើត​ស្ថាន​ឯកអគ្គរាជទូត​អា​រ៉ាប៊ីសាអូឌីត​ប្រចាំ​នៅ​កម្ពុជា ជាដើម ។

​ឆ្លង​តាម​កិច្ចពិភាក្សា​នេះ នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ទាំង​ពីរ បាន​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​រួម​ក្នុង​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​បន្ថែមទៀត ដោយ​បាន​ឯកភាព​លើ​ទិសដៅ​នៃ​ការបង្កើត​យន្តការ​ទ្វេភាគី ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សក្តានុពល​មួយចំនួន ដូចជា វិស័យ​ពាណិជ្ជកម្ម​, វិនិយោគ​, និង​វិស័យ​ផ្សេងៗ​ទៀត ដែល​ជា​ផលប្រយោជន៍​រួម ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com