ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

បុរស​ពីរ​នាក់​បាន​ស្លាប់ ដោយសារ​ពុល​ត្រី​កំពត​

បុរស​ពីរ​នាក់​បាន​ស្លាប់ ដោយសារ​ពុល​ត្រី​កំពត​

ខេត្ត​កំពង់ស្ពី ៖ នគរបាល​បានឱ្យដឹង​ថា​បុរស​ពីរ​នាក់​បាន​ស្លាប់ កាលពី ថ្ងៃ​អង្គារ៍ ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​៦:០០​នាទី ល្ងាច នៅ​ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ រួមមាន​
​ទី​១_​ឈ្មោះ យុង ង៉ែត ភេទ​ប្រុស អាយុ​៤២ ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក ឱ​រ៉ា​ល់ ។​

​ទី​២_​ឈ្មោះ ហុង សា​រ៉ា​ត ហៅ ប៉ែ អាយុ ៣៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​តា​ជ័យ ឃុំ អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង បច្ចុប្បន្ន មក​ស្នាក់ នៅ​ធ្វើការ ភូមិ​ស្រែ​កិន ឃុំ ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ។​ហេតុការណ៍​ដំបូង​ខាងលើ មាន​មនុស្ស ៥​នាក់ បាន​ហូប​ត្រី​កំពត​ជាមួយគ្នា ប៉ុន្ដែ អកុសល់ ២​នាក់​បាន​ពុល​ជួយ​សង្គ្រោះ​មិន​ទាន់​ក៏​ស្លាប់ តែម្ដង ។ ចំណែក ៣​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ ទាន់ពេល វេលា ។​

​ជនរងគ្រោះ បាន​រៀបរាប់ ឲ្យដឹងថា ពួកគាត់​បាន​នាំគ្នា​យក​ត្រី​ដែល អូស​បាន​យក​មក​ធ្វើ​ម្ហូប​ដូច​សព្វមួយដង មិនដឹង​ថា​ត្រី​កំពត​មាន​ឥទ្ធិពល​ខ្លាំងក្លា​អស្ចារ្យ​អាច​ប្រហារជីវិត​មនុស្ស​បាន​នោះ​ទេ គ្រាន់ តែ​អាចម៍​វា ដែល​ធ្វើ​ហើយ​បោះចោល​ត្រូវ​សត្វ​ឆ្កែ សុ​ី ក៏​ត្រូវ​ពុល ស្លាប់​ដែរ (​មាន់ ៧​ក្បាល ឆ្កែ ១​ក្បាល​) ។​

​ជនរងគ្រោះ ដែល​បាន​សង្គ្រោះ​ទាន់ពេលវេលា
​ទី​១_​ឈ្មោះ​ម៉ៅ សេង ហៅ​(​យាយ​ឡ​ច​)​ភេទ​ស្រី​អាយុ ៥០​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ២_​ឈ្មោះ វណ្ណ ស្រី ពេជ្រ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់
៣_​ឈ្មោះ វណ្ណ សម្ផស្ស ភេទ​ប្រុស អាយុ​១៧ ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ។​

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com