ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​វាំង​ចាស់​

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​វាំង​ចាស់​

ក្នុង​ថ្ងៃ​ឆ្លង​បិណ្ឌ ឬ​ហៅ​ថា​ភ្ជុំ​បិណ្ឌ ថ្ងៃ​សៅរ៍ ១៥ រោច ខែ​ភទ្របទ ឆ្នាំថោះ​បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧​ត្រូវ​នឹង​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមទាំង​ក្រុមគ្រួសារ​សាច់ញាតិ និង​មន្ត្រី​រដ្ឋាភិបាល ព្រមទាំង​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​យ៉ាងច្រេីន​កុះករ​បាន​អញ្ជើញ ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​ហរិរក្ស​ជិនី​(​វត្ត​វាំង​ចាស់​) ស្ថិតនៅ​ឃុំ​វាំង​ចាស់ ក្នុង​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។​
​រយៈពេល​២ ឆ្នាំ​កន្លងទៅនេះ សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ បាន​អាក់ខាន​ក្នុង​ការចូលរួម​ថ្ងៃ​ឆ្លង​ភ្ជុំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់​នេះ ដោយសារ ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ដ៏​កាច​សាហាវ ។
ប៉ុន្តែ​នៅ​ឆ្នាំ ២០២៣ នេះ​ដោយ​ស្ថានភាព​ការ​ឆ្លងកូវី​ដ​១៩​បាន​ស្ងប់ស្ងាត់ សម្តេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ បាន​បន្ត​អញ្ជើញ​មក​ចូលរួម​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​ដែល​ហៅថា ថ្ងៃ​ឆ្លង​បិណ្ឌ នៅ​នៅ​វត្ត​ហរិរក្ស​ជិនី​(​វត្ត​វាំង​ចាស់​)​បន្តទៀត ដោយ​បាន​នាំយក នូវ​គ្រឿង​សក្ការៈបូជា មាន​ទៀន ធូប ផ្កា​ភ្ញី សម្រាប់ បូជា​ចំពោះ ព្រះ​រតនត្រ័យ មាន​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ និង​បាន​នាំយក​នូវ​ចតុបច្ច័យ បច្ច័យ​ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ប្រគេន​ចំពោះ​ព្រះសង្ឃ ព្រមទាំង​រាប់បាត្រ បង្សុកូល វេរ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស មហាកុសល​ផល​បុណ្យ ជូន​ចំពោះ បុព្វការី​ជន មាន​មាតា បិតា ជីដូន ជីតា ញាតិ​កា ទាំង​៧​សន្តាន ដែល​បាន​ធ្វើ​មរណកាល ទៅហើយ ជាពិសេស​ឧទ្ទិស​ចំពោះ ៖

បដិសន្ធិ​វិញ្ញាណ អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី និង មហា​ឧបាសក លីន គ្រី
​បដិសន្ធិ​វិញ្ញាណ អ្នកឧកញ៉ា​មហា​ភក្ដី​សប្បុរិសភោ​គា​ធិបតី ហ៊ុន នាង និង មហា ឧបាសិកា ឌី ប៉ុក​
​បដិសន្ធិ​វិញ្ញាណ លោកជំទាវ​មហា​សទ្ធា​ភិរ័ក្ខ​ធម្ម​សិរី​រតន៍ អគ្គ​មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភ​ន៍ ប៊ុន សុថា ហៅ ប៊ុន សា​មហ៉ឹង
​វិញ្ញាណក្ខន្ធ លោក កុង ប៊ុន​
​វិញ្ញាណក្ខន្ធ លោក កុង លីន
​វិញ្ញាណក្ខន្ធ លោក កុង គ្រី​
​វិញ្ញាណក្ខន្ធ ម៉ា ថោ​
​វិញ្ញាណក្ខន្ធ ម៉ា ហួយ
​វិញ្ញាណក្ខន្ធ លោក ប៊ុន សុខ​ហាក់
​វិញ្ញាណក្ខន្ធ លោក ប៊ុន សុខឡី
​វិញ្ញាណក្ខន្ធ លោក ម៉ា ម៉េង​ហេង
​វិញ្ញាណក្ខន្ធ លោក កុង ឃុត គីម
​វិញ្ញាណក្ខន្ធ កុមារា ហ៊ុន កំសត់

​ក្នុងឱកាស​ឆ្លងបុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់​ឆ្នាំនេះ សម្ដេច​តេជោ ហ៊ុន​សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ថ្វាយ​គ្រឿស​ក្ការៈ ប្រគេន​បច្ច័យ ទេយ្យទាន ចំពោះ​ព្រះសង្ឃ ប្រគេន​សម្រាប់​វត្ត គ្រឿងឧបភោគ បរិភោគ​ជាច្រើន​មុខ ។ បន្ទាប់ពី​បាន​អញ្ជើញ​រាប់បាត្រ បង្សុកូល វេរ​ប្រគេន​ចំពោះ​ព្រះសង្ឃ នូវ​បច្ច័យ ទេយ្យទាន សម្ភារៈ គ្រឿងឧបភោគ បរិភោគ ជាច្រើន​មុខ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្រុមគ្រួសារ រួម​ជាមួយនឹង​មន្ត្រី​អ្នក​មុខ អ្នកការបា​ន អញ្ជើញ​ទៅ​ថ្វាយ​ទៀនធូប ផ្កា​ភ្ញី ចំពោះ​ព្រះ​ពុទ្ធបដិមា ឧទ្ទិស​កុក​ល ផល​បុណ្យ​ចំពោះ​ព្រះ​រត​ត្រៃ​យ៍ ជាពិសេស​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះបាទ​អង្គ ឌួង លើ​ទួល​ព្រះវិហារ​ចាស់ និង​បន្ត​អញ្ជើញ ថ្វាយ​ទៀនធូប ផ្កា​ភ្ញើ នៅ​លើ​ព្រះវិហារ​ថ្មី និង​បាន​អញ្ជើញ​បន្តទៅ​គោរព​បដិបត្តិ នៅ​រូបសំណាក វីរបុរស​អ្នកស្នេហាជាតិ ដែល​មាន​គុណបំណាច់​ក្នុងការ​ការពារជាតិ​មាតុភូមិ​នៅទីនេះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com