ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​៖ កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​ឥណ្ឌា កំពុងស្ថិត​នៅ​លើ​គន្លង​មាគ៌ា​នៃ​ការអភិវឌ្ឍ​លូតលាស់​ឥតឈប់ឈរ​

សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​៖ កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​ឥណ្ឌា កំពុងស្ថិត​នៅ​លើ​គន្លង​មាគ៌ា​នៃ​ការអភិវឌ្ឍ​លូតលាស់​ឥតឈប់ឈរ​

នា​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២៣ នៅ​វិមាន​សន្តិភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោកជំទាវ​  ​ដេ​វីយ៉ា​នី អ៊ុតាំ ខូ​ប្រា​ហ្គេ​ត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​ព្រះ​រា​ណា​ចក្រ​កម្ពុជា ។​

​នៅក្នុង​ជំនួប​នេះ សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ លោកជំទាវ ដេ​វីយ៉ា​នី អ៊ុតាំ ខូ​ប្រា​ហ្គេ​ត និង​សហការី និង​បាន​អរគុណ​ចំពោះ​លិខិត​អបអរសាទរ ក្នុងឱកាស​នៃ​ការ​ចូល​កាន់ តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់ សម្តេច​ធិបតី កាលពី​ខែ​សីហា ឆ្នាំ​២០២៣ ព្រមទាំង​បាន​អរគុណ លោកជំទាវ​ឯកអគ្គរដ្ឋទូត ដែល​បាន​សម្របសម្រួល និង​រៀបចំ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច​ធិបតី ទៅ​កាន់​សាធារណរដ្ឋ​ឥណ្ឌា កាល​ខែកុម្ភៈ ឆ្នាំ​២០២៣ ក្នុង​តួនាទី​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ។ សម្តេច​ធិបតី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ឥណ្ឌា ដែល​បាន​គាំទ្រ​ដល់​កម្ពុជា ក្នុង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ រួមមាន ជាអាទិ៍​៖ វិស័យសេដ្ឋកិច្ច​, ពាណិជ្ជកម្ម​, វប្បធម៌ និង​ការពារ​ជាតិ ជាដើម​។

​ជាមួយគ្នានេះ សម្តេច​ធិបតី ក៏​បាន​បង្ហាញ​នូវ​ក្តីរំពឹង​ផងដែរ​ថា ប្រទេស​ទាំង​ពីរ​នឹង​ពង្រីក​វិសាលភាព​បន្ថែមទៀត នៅក្នុង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ ជាពិសេស​លើ​ការវិនិយោគ​, សន្តិសុខ​អ៉ីន​ធឺ​ណិ​ត និង​វិស័យ​ដទៃទៀត ដែល​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រជាជា​តិ​ទាំងពីរ ស្របពេល​ដែល​បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​ឥណ្ឌា កំពុងស្ថិត​នៅ​លើ​គន្លង​មាគ៌ា​នៃ​ការអភិវឌ្ឍ ដែល​កំពុង​រីកលូតលាស់​ឥតឈប់ឈរ ។​

​ជា​ការឆ្លើយតប តាង​នាម​រដ្ឋាភិបាល និង​ប្រជាជន​ឥណ្ឌា​  ​លោកជំទាវ ដេ​វីយ៉ា​នី អ៊ុតាំ ខូ​ប្រា​ហ្គេ​ត ក៏​បាន​ចូលរួម​អបអរសាទរ​ក្នុងឱកាស​ដែល “​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​របស់​ខ្មែរ​” ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ។

​ទន្ទឹមគ្នានេះ លោកជំទាវ​ឯកអគ្គរដ្ឋទូត ក៏បាន​លើកឡើង​អំពី​ទំនាក់ទំនង​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​លើ​ផ្នែក​វប្បធម៌ និង​ប្រជាសាស្ត្រ ហើយ​បច្ចុប្បន្ន​ក៏​កំពុង​មាន​ការរីកចម្រើន​លូតលាស់​លើ​គ្រប់​វិស័យ​គួរឱ្យកត់សម្គាល់ ។ ជាក់ស្តែង នៅក្នុង​វិស័យ​ពាណិជ្ជកម្ម ប្រទេស​ទាំង​ពីរ​កំពុង​ចរចា​លើ​កិច្ចព្រមព្រៀង​អនុគ្រោះ​ពាណិជ្ជកម្ម​ទ្វេភាគី ក្នុងពេល​បច្ចុប្បន្ន ហើយ​ទៅ​ថ្ងៃ​អនាគត ក៏​នឹង​មាន​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​បន្ថែមទៀត ។​

​នៅក្នុង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ប្រទេស​ទាំង​ពីរ​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​នូវ​ជើងហោះហើរ​ត្រង់​កម្ពុជា​-​ឥណ្ឌា នា​ចុង​ខែ​តុលា ឆ្នាំ​២០២៣ ខាងមុខ ដែល​ការណ៍​នេះ​នឹង​ជំរុញ​ឱ្យ​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម ក៏ដូចជា​វិស័យ​ពាក់ព័ន្ធ​ផ្សេងទៀត កាន់តែ​មាន​សន្ទុះ​ខ្លាំងក្លា​ឡើង ។​

​លើសពីនេះ ឥណ្ឌា​ក៏​គ្រោង​នឹង​ពង្រីក​វិសាលភាព​លើ​វិស័យ​បច្ចេកវិទ្យា សម្រាប់​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​។ ដោយ​ទ្បែក​ចំពោះ​វិស័យ​ការពារ​ជាតិ​វិញ ទំនាក់ទំនង​រវាង​ក​ង​ទ័ពជើងគោក នៃ​ប្រទេស​ទាំង​ពីរ ក៏​មាន​វឌ្ឍនភាព​លូតលាស់​គួរឱ្យកត់សម្គាល់ ដូច​ដែល​ស្តែង​ឡើង​តាមរយៈ​ការចុះ​អនុស្សារណៈ​នៃ​ការយោគយល់​រវាង​កង​ទ័ព​ជើងគោក នៃ​ប្រទេស​ទាំង​ពីរ និង​ការរៀបចំ​ការហ្វឹកហ្វឺន​រួមគ្នា ។​

​សម្តេច​ធិបតី និង លោកជំទាវ​ឯកអគ្គរដ្ឋទូត ក៏​បាន​ឯកភាពគ្នា​ក្នុង​ការពង្រីក​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ទៅដល់​កងទ័ពជើងទឹក ។ ជារួម លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​កត់សម្គាល់​ថា កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ កាន់តែ​មាន​សន្ទុះ​ខ្លាំង​ទ្បើង ហើយ​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​កម្ពុជា​-​ឥណ្ឌា ក៏​កាន់តែ​រឹងមាំ បន្ទាប់​ពី​ព្រះរាជដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច​ធិបតី នៅ​កាន់​ប្រទេស​ឥណ្ឌា នា​ពេលកន្លងមក ។​

​ក្នុងឱកាស​នោះ​ផងដែរ លោកជំទាវ​ឯកអគ្គរដ្ឋទូត ក៏​បាន​គោរព​អញ្ជើញ សម្តេច​ធិបតី ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ឥណ្ឌា ជាថ្មី​ម្តងទៀត ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ ឱ្យ​កាន់តែ​ស្និទ្ធស្នាល និង​ឋិតថេរ ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com