ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​សម័យប្រជុំ​រដ្ឋសភា​ជាតិ​លើក​ទី​១​បន្ត ដើម្បី​បោះឆ្នោត​ផ្ដល់​សេចក្តីទុកចិត្ត​ដល់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​សម័យប្រជុំ​រដ្ឋសភា​ជាតិ​លើក​ទី​១​បន្ត ដើម្បី​បោះឆ្នោត​ផ្ដល់​សេចក្តីទុកចិត្ត​ដល់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​

ព្រឹក​ថ្ងៃ​អង្គារ ៦ កើត ខែ​ស្រាពណ៍ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​សម័យប្រជុំ​រដ្ឋសភា​ជាតិ​លើក​ទី​១​បន្ត ដើម្បី​បោះឆ្នោត​ជា​កញ្ចប់​ជ្រើសរើស​ក្បាលម៉ាស៊ីន​រដ្ឋសភា​, ក្បាលម៉ាស៊ីន​គណៈកម្មកា​រទាំង​១០ និង​ក្បាលម៉ាស៊ីន​រាជរដ្ឋាភិបាល​។

​នៅក្នុង​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៧ បាន​បោះឆ្នោត​អនុម័ត​ទាំងស្រុង​លើ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី ដែលមាន ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​។ ជាមួយគ្នា​នោះ រដ្ឋសភា ក៏បាន​អនុម័ត​គាំទ្រ​ដល់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី ជា​ប្រធានរដ្ឋសភា​, ឯកឧត្តម​បណ្ឌិត ជាម យៀប ជា​អនុប្រធាន​ទី​១ និង​ឯកឧត្តម វង សូ​ត ជា​អនុប្រធាន​ទី​២​។

​សមាសភាព​គណៈរដ្ឋមន្ត្រី​នេះ មាន​ឧបនាយករដ្ឋមន្ត្រី​ចំនួន​១០​រូប ព្រមទាំង​មាន​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​៤០​រូប​ផ្សេងទៀត ដែល​ភាគច្រើន​ជា​យុវជន​បន្តវេន ដែល​រៀបចំឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com