ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

មេ​ឈ្មួញ​ឈ្មោះ ធា​នី បាននិងកំពុង​បំផ្លាញ​កូនឈើ​ចម្រុះ​គ្រប់​ប្រភេទ ក្រោមលេស​ប្រមូល​ទិញ អុស​ព្រៃចម្រុះ ខណៈ​អាជ្ញាធរ​រក្សា​ភាព​ស្ងៀមស្ងាត់​!?

មេ​ឈ្មួញ​ឈ្មោះ ធា​នី បាននិងកំពុង​បំផ្លាញ​កូនឈើ​ចម្រុះ​គ្រប់​ប្រភេទ ក្រោមលេស​ប្រមូល​ទិញ អុស​ព្រៃចម្រុះ ខណៈ​អាជ្ញាធរ​រក្សា​ភាព​ស្ងៀមស្ងាត់​!?

កំពង់ធំ ៖ សេចក្តីរាយការណ៍​បានឲ្យដឹងថា បច្ចុប្បន្ននេះ ឈ្មួញ​ដឹក​ជញ្ជូន និង​ប្រមូល​ទិញ​អុស​ព្រៃចម្រុះ និង​ដឹកជញ្ជូន​ចេញ​ទៅ​លក់​បន្ត​យ៉ាង​មមាញឹក​ជា​រៀងរាល់​ថ្ងៃ​របស់​ឈ្មួញ ឈ្មោះ ធា​នី ដោយ​មិន​ខ្លាចក្រែងរ​អារ​នឹង​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ។​

​សកម្មភាព​នេះ មហាជន​ដាក់​ជា​សំណួរ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ថា តើ​អាជ្ញាធរ​មូលដ្ឋាន រួម​និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​មិនដឹង​ទេ​ឬ​យ៉ាង​ណា​បាន​ជា​បណ្តែតបណ្តោយ​យ៉ាង​ដូច្នេះ​?

​យោងតាម​ប្រភព​ខាងលើ​បានឲ្យដឹងថា ឈ្មួញ​ដែល​ដឹក ជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចម្រុះ យ៉ាង​សកម្ម​នោះ មាន ឈ្មោះ ធា​នី រស់នៅ​ភូមិ​ពពេជ ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ។​

​ក្នុង​ការដឹកជញ្ជូន​អុស​ព្រៃចម្រុះ​ខាងលើនេះ​ដោយ​ប្រើ​មធ្យោបាយ​ឡាន​កូរ៉េ​ចំណុះ​ពីរ​តោន​កន្លះ ពណ៌​ស​មួយ​គ្រឿង​ពាក់ ផ្លាកលេខ កំពង់ចាម 3A 1926 ដោយ​ប្រមូល​ទិញ​និង​ដឹក​ចេញ ពី​ចំណុច​ភូមិ​សំបួរ ឃុំ​ពពក ស្រុក​ស្ទោង ខេត្ត​កំពង់ធំ យ៉ាង​គគ្រឹកគគ្រេង​តែ គេ​សង្កេតឃើញថា​សមត្ថកិច្ច​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មាក់​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនលឺ ខណៈ​សកម្មភាព​ទាំងនេះ​ប្រឆាំង​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​តែងតែ​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​លើ​ការ ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​បំផ្លាញ​ធន ធាន​ធម្មជាតិ​គ្រប់​រូបភាព​។​

​ករណីនេះ មហាជន​មាន​ចម្ងល់​ថា តើ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​មូលដ្ឋាន បាន​ជ្រាប​ដែល​ឬទេ​? បើ​បទល្មើស​ទាំងនោះ​ដឹក​កាត់​ស្នាក់ការ ដែល​មាន​មន្ត្រី​ជំនាញ​ឈរជើង​នៅ​ទីនោះ​ជាច្រើន​កន្លែង​ផងដែរ ឬ​មួយ​ថា​មន្ត្រី​ជំនាញ​ទាំងនោះ ដេក​បិទ​ភ្នែក តែ​ដៃ​ប្រមូល​លាភ សក្ការៈ ទើប​មើលមិនឃើញ​ឡាន​ទាំងនោះ​។ បើសិនជា​នៅ​បណ្តែតបណ្តោយ​បែបនេះ​ព្រៃឈើ​ក្នុង​តំបន់​នោះ​នឹងរង​ការកាប់បំផ្លាញ​យ៉ាង​រង្គាល​ហិនហោច​មិន​ខាន ។​

​មហាជន​សូម​សំណូមពរ​ដល់​មន្ទី​រ​ពាក់ព័ន្ធ ជាពិសេស​លោក ប៉ែន វណ្ណា​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ធំ មេត្តា​ចាត់វិធានការ​ចាត់​មន្ត្រី​ក្រោម​ឱវាទ ធ្វើ​ការបង្ក្រាប​ទប់ស្កាត់ បទល្មើស​ព្រៃឈើ​អោយបាន​តាន់​ពេលវេលា ខណៈ​ដែល​ព្រៃឈើ​នៅសល់​បន្តិចបន្តួច​នេះ​ឲ្យបាន​គង់វង្ស​ផង​។​

​សូមបញ្ជាក់​ថា យោង​តាម​ច្បាប់​រដ្ឋបាល​ព្រៃឈើ ក្នុង​មាត្រា ៩៦ ត្រូវ​ទទួលពិន័យ អន្តរ​ការណ៍​ពី​រដ្ឋបាល​ព្រៃឈើ ជា​ប្រាក់​ចំនួន​ពី​ពីរ (២)​ទៅ បី​(៣) ផង នៃ​តម្លៃ​វត្ថុតាង​ពិតប្រាកដ នៅ​ទីផ្សារ ចំពោះ​ជន​ណា ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ណាមួយ​។ មាត្រា ៩៧- ត្រូវ​ផ្ដន្ទាទោស ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី ១ ដែល​ត្រូវ​ជាប់ពន្ធនាគារ​ពី​ប្រាំ (៥)​ឆ្នាំ ទៅ​ដប់ (១០)​ឆ្នាំ និង​ត្រូវ​រឹបអូស​វត្ថុតាង​ទាំងអស់​មក​ជា​សម្បត្តិ​រដ្ឋ ដកហូត​កិច្ចព្រមព្រៀង អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និង​កំទេច​ចោល​វត្ថុតាង​ក្លែង ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​។ និង​មាត្រា​៩៨-​ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី ២ ដែល​ត្រូវ​ជាប់ពន្ធនាគារ​ពីមួយ (១)​ឆ្នាំ ទៅ​ប្រាំ (៥) ឆ្នាំ និង​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ដប់​លាន (១០.០០០.០០០) រៀល ទៅ​មួយ​រយ​លាន (១០០.០០០.០០០)​រៀល ឬ​ផ្តន្ទាទោស​ណាមួយ​នៃ​ទោស​ទាំងពីរ វត្ថុតាង​ទាំងអស់ ត្រូវ​រឹបអូស​មក​ជា​សម្បត្តិ​រដ្ឋ ចំពោះ​ជន​ណា ដែល​បាន​ប្រព្រឹត្តល្មើស ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com