ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ពលរដ្ឋ​នៅ​ភូមិ​សា​នគរ​(​ខ​)​ស្រុក​កំពង់ស្វាយ បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ចំនួន ២៤៧៣ ក្បាលដី​

ពលរដ្ឋ​នៅ​ភូមិ​សា​នគរ​(​ខ​)​ស្រុក​កំពង់ស្វាយ បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ចំនួន ២៤៧៣ ក្បាលដី​

កំពង់ធំ​៖ ឯកឧត្តម សុខ លូ អភិបាល​នៃ​គ​ណះ​អភិបាល​ខេត្ត​កំពង់ធំ និង​សហការី​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល និង​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ស្ថិតនៅ​ឃុំ​សាន​គរ​(​ខ​) ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​ចំនួន ២៤៧៣ ក្បាលដី ថ្ងៃទី ២១ ខែ​ឧសភា​ឆ្នាំ ២០២០ ដោយ​មាន​ការ​អញ្ជើញូ​ល​រួម​ពី​ប្រជាពលរដ្ឋ​ប្រមា​ណ​២០០​គ្រួសារ ។​

លោក អ៊ុន បុត្ត អភិបាល​ស្រុក​កំពង់ស្វាយ បាន​ធ្វើរ​បាយ​ការណ៏លើកឡើង​ថា ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​សាន​គរ​(​ខ​)​នាពេល​នេះ​មាន​ចំនួន ២៤៧៣ ក្បាលដី ។​
ក្នុងនោះ​មាន​៖​ដី​សាងសង់ ៧៩០​ក្បាលដី​, ដី​ផលិតកម្ម​កសិកម្ម​១៦៦៨​ក្បាលដី ,​ដី​
​សាលាឃុំ​០១​ក្បាលដី​, ដី​ទួល​កប់ខ្មោច ០៨​ក្បាលដី ,​ដី​សាលារៀន​០២​ក្បាលដី ,​ដី​ត្រពាំង​០៣​ក្បាលដី​, ដី​ទួល​អ្នកតា​០២​ក្បាលដី និង​ដី​គ្មាន​ទិន្នន័យ ៨៧​ក្បាលដី​។​

ឯកឧត្តម សុខ លូ បាន​លើកឡើង​ថា ដើម្បី​រក្សា​និង​ការពារ​បង្គោល​ប្រថពី​វិភាគ​ទាំងពីរ​នេះ​ឲ្យ​ស្ថិតស្ថេរ គង់វង្ស​ជានិច្ច សូម​បងប្អូន ប្រជាពលរដ្ឋ លោក​មេឃុំ ចៅសង្កាត់ គ្រប់​ឃុំ​សង្កាត់ លោក​អភិបាលក្រុង​/​ស្រុក​ដែល​មាន​បង្គោល​ប្រថពី​វិភាគ​ដែល​បាន​ដាំ​រួចហើយ ស្ថិត​នៅលើ​ទីតាំង​ក្នុង​រង្វង់​សមត្ថកិច្ច​របស់​ខ្លួន ត្រូវ​ជួយ​ថែរក្សា​ការពារ​បង្គោល​ទាំងនោះ​ឲ្យបាន​ល្អ និង​គង់វង្ស និង​យក​ប្លង់​កម្មសិទ្ធិ​នេះ​ទៅ​ប្រើប្រាស់​ឲ្យបាន​ត្រឹមត្រូវ ។​

​ឯកឧត្តម​បាន​បន្តទៀតថា​ដោយ​ផ្អែក​តាម​មាត្រា​លេខ​២៦០ នៃ​ច្បាប់ ៩៥៥ ភូមិបាល​ឆ្នាំ​២០០១ បានចែង​ថា​ជន​ណា​ដែល​បាន​លើក​ចេញ​រំកិល​ចេញ​បំផ្លាញ​ចោល​នូវ​បង្គោល​ស៊ីម៉ង់ត៍​ដោយ​ចំណុច​ឋានលេខា និង​ទីតាំង​ផ្លាកសញ្ញា​សូរិយោដី ត្រូវ​ទទួល​ការព្រមាន​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ។​ក្នុងនោះ​ឯកឧត្តម​បាន​សង្កត់ធ្ងន់​ទៅលើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​សូម​កុំ​អ៊ុត​រឹង​ឲ្យសោះ​ព្រោះ​ធ្វើឲ្យ​មាន​ការពិបាក​ប្រើប្រាស់​នៅ​ពេល​មាន​ការផ្ទេរ​ប្លង់​កម្មសិទ្ធិ​។

​ជាមួយគ្នានេះ​ដែរ​ឯកឧត្តម​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អាជ្ញាធរ​ក្រុង​/​ស្រុក​ត្រូវ​ចុះ​ពិនិត្យ​អនាម័យ​តាម​រមណីយដ្ឋាន ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ចូលរួម​ការពារ​ជំងឺ​កូវី​ដ​១៩ ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​បាន​បំផ្លាញ​ខ្លួនឯង គ្រួសារ​និង​សង្គមជាតិ និង គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យបាន​ត្រឹមត្រូវ​តាម​អនុក្រឹត្យ​លេខ ៣៩​របស់​ក្រសួង​មហាផ្ទៃ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com